ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្គាល់រាប់អានគ្នាអូនទុកចិត្តឲ្យខ្ចីម៉ូតូជិះ បែរជាយកម៉ូតូទៅលក់ ត្រូវនគរបាលវ៉ៃខ្នោះ

157

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ត្រូវឃាត់ខ្លួននៅរសៀលថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូររការ សង្កាត់ចំរើនផល ក្រុង-ខេត្ត ពោធិ៍សាត់ ដោយកម្លាំង ការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលចំរើន ផល ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ឆបោកយកម៉ូត)ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបន្តនីតិវិធី។

យុវជនម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតាមបណ្តឹងនារី រងគ្រោះថាបានឆបោកយកម៉ូតូទៅលក់ ដែលបានប្រព្រឹត្តនៅម្ដុំឃ្លីនេចរ៉ាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ។

នគរបាលអោយដឹងថា សង្ស័យត្រូវបានឃាត់ ខ្លួនឈ្មោះ ចាន់ តារ៉ា ហៅចិត្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។បច្ចុប្បន្ន មានទីលំភូមិអូររការ សង្កាត់ចំរើនផលក្រុង-ខេត្តពោធិ៍សាត់។

នគរបាលថា ការចាប់ឃាត់ខ្លួនយុវជននេះតាមបណ្ដឹងនារីរងគ្រោះឈ្មោះ សុខ សុីណាត អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី ។ បច្ចុប្បន្ន រស់នៅក្រុមទី៧ ភូមិឃ្លាំងសាំង សង្កាត់.ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នារីរងគ្រោះបានរៀបរាប់ថា នាងមានទំនាក់ទំនងល្អជាមួយជនសង្ស័យ ដោយ ការទុកចិត្តនេះហើយទើបហ៊ានឲ្យខ្ចី ម៉ូតូយកទៅជិះ មិននឹកស្មានសោះថាយក ម៉ូតូនាងទៅលក់។ នារីរងគ្រោះបន្តថា ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1F 0223។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូ ហើយបានប្រគល់ជូននារីរង គ្រោះវិញ ដែលជាម្ចាស់ពាក្យបណ្ដឹង។ ចំណែកជន សង្ស័យបានប្រគល់ឲ្យសមត្ថ កិច្ចនគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង