ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មកររោងចក្រស្បែកជើង Pontus foot wear LTD ដួលសន្លប់ជិត៣០០នាក់ ខណៈឃើញទិដ្ឋភាពរន្ធត់ ដោយមានកម្មករម្នាក់របួសដាច់ដៃ និងឈាមហូរស្រោចពេញខ្លួន

101

ខេត្តតាកែវ ៖ កម្មករ កម្មការិនីរោងចក្រស្បែកជើង យីហោ Pontus foot wear LTD ជិត៣០០នាក់បានដួលសន្លប់បន្តបន្ទាប់គ្នា ខណៈឃើញទិដ្ឋភាពរន្ធត់ ដោយមានកម្មករម្នាក់របួសដាច់ដៃ និងឈាមហូរស្រោចពេញខ្លួន ទើបដួលសន្លប់ជាបន្តបន្ទាប់ បង្កអោយមានការភ្ញាក់ផ្អើលតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពី ព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅវេលាម៉ោង ៧ និ ៤០ នាទី នៅ
ក្នុងរោងចក្រស្បែកជើងមួយ យីហោ Pontus foot wear LTD ដែលស្ថិតនៅភូមិ ខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ទាក់ទិននឹងករណីដួលសន្លប់នេះ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានឲ្យដឹងថា កម្មករ កម្មការិនី ដែលដួលសន្លប់ដោយសារតែរន្ធត់ពេក ព្រោះក្នុងខណៈដែលកម្មករចូលធ្វើការ ក៏មានកម្មករម្នាក់ជាអ្នកកាន់ម៉ាស៊ីនបាញ់ឡេវ មិនបានប្រយ័ត្នបានធ្វើឲ្យមានរបួសដាច់ដៃ ហើយឈាមហូរស្រោចខ្លាំងពេក ពេលកម្មករ កម្មការិនីឃើញ អ្នកខ្លះក៏ជួយ ខ្លះទៀតក៏មិនបាន ហើយក៏ធ្វើឲ្យមានការដួលសន្លប់បន្តបន្ទាប់តែម្តង ។
លោកបានបន្តថា ភ្លាមៗនោះអាជ្ញាមូលដ្ឋានក៏បានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ចំពោះមធ្យោបាយនៃការជួយសង្គ្រោះវិញ យើងបានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនខ្លះ ហើយក៏មានឡានពេទ្យចំនួនបីទៅបួនមណ្ឌល មកជួយអន្តរាគមន៍ផងដែរ ក្នុងនោះរួមមានឡានពេទ្យមណ្ឌល អង្គតាសោម ត្រាំកក់ អង្គរកា និងឡានពេទ្យបង្អែកខេត្តទៀតផង ។

សូមបញ្ជាក់ថា ក្រុមកម្លាំងដែលជួយអន្តរាគមន៍ មានកម្លាំងស្នងកានគរបាលខេត្តដែលដឹកនាំផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង កម្លាំងអធិដ្ឋានស្រុកត្រាំកក់ កម្លាំងរដ្ឋបាលស្រុកត្រាំកក់ ដឹកនាំដោយលោក កៅ វ័កសែល អភិបាលស្រុក ព្រមទាំងបងប្អូនកម្មករ កម្មការិនី ក៏នាំគ្នាជួយយ៉ាងសស្រាក់សស្រាំផងដែរ ហើយមកដល់ម៉ោង ១០ និង ០០នាទី កម្មករ កម្មការនីដែលដួលសន្លប់ក៏បានដឹកតាមឡានទៅកាន់មន្ទីរផ្សេងៗដើម្បីជួយសង្គ្រោះអស់ហើយ ចំណែកឯសភាពការណ៍នៅរោងចក្រក៏បានស្ងប់ស្ងាត់ទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង