ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបន្លែច្បារអំពៅ៖ ទំនិញហួសកាលបរិច្ឆេទឬ ខូចគុណភាព និងបន្ថែមសារធាតុគីមីមិនអាចពួនសម្ងំក្នុងផ្សារបន្លែច្បារអំពៅបានទេ

87


ភ្នំពេញ៖លោកសាន់ ប៊ុនណាប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានអោយដឹងថា ដោយកាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នេះ ខាងគណកម្មការគ្រប់គ្រងផ្សារបន្លែ ច្បារអំពៅបានសហការ គ្នាជាមួយខាងមន្រ្តីកាំកុងត្រូលកំពង់ផែភ្នំពេញ ដោយបានចុះមកធ្វើការត្រួត ពិនិត្យលើការងារដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពចំណីអាហារ ។ លោកប្រធានផ្សារបន្លែច្បារអំពៅបានបន្ទទៀតថា រាល់ការដាក់តាំងលក់ដូររាល់ អាហារវេចខ្ចប់ទាំងអស់បងប្អូន អាជីវករគួរគម្បីត្រូវយល់ដឹងអោយបានច្បាស់ថា គឺមិនហួសកាលបរិច្ឆេទនៃការប្រើប្រាស់ និងត្រូវមានប្រភពច្បាស់លាស់ ។ព្រោះអីរាល់មុខទំនិញទាំងអស់ ដែលវាហួសកាលកំណត់ បង្កជាហាយនិភ័យខ្ពស់ហួស ពីការគិតនិងបំផ្លាញសុខភាពរបស់យើងគ្រប់ៗគ្នា ។ ដូចនេះមុនហ្នឹងទិញយកមកដាក់លក់ដូរនៅ លើទីផ្សារត្រូវពិនិត្យមើលហើយត្រូវដឹង ឮពីប្រភពអោយបានច្បាស់លាស់។ជាស្តែងនៅព្រឹកមិញនេះខាងមន្រ្តីកាំកុងត្រូល និងគណៈកម្មការផ្សារ បន្លែច្បារអំពៅបានចុះធ្វើការណែនាំ ទៅដល់បងប្អូនអាជីវករទាំងអស់ ដោយហាមប្រាមជាដាច់ខាតរាល់ ការដាក់លក់ទំនិញដែលវាខូចគុណភាព ហើយករណីរកឃើញ គឺកម្លាំងសមត្ថកិច្ចនិងធ្វើការដកហូតយកមកកំទេចចោល។លោកប្រធានផ្សារបានលើកឡើង ក្នុងនាមជួសមុខអោយមន្រ្តីកាំកុងត្រូល សូមធ្វើការអំពាវនាវទៅដល់អ្នកផលិត ឬអ្នកចែកចាយ និង អ្នកប្រើប្រាស់ ផងដែរសូមមេត្តាចូលរួមសហការគ្នាដោយធ្វើការលប់បំបាត់ ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ យើងទាំងអស់គ្នានិងសហសង្គម និងប្រទេសយើង។ដូចនេះជាវិធានការចំពោះទំនិញហួសកាលបរិច្ឆទ ឬទំនិញខូចគុណភាពនិងបន្ថែម សារធាតុគីមីមិនអាចពួនសម្ងំលាក់ខ្លួននៅ ក្នុងផ្សារបន្លែច្បារអំពៅបានទៀតឡើយ ពោលគឺបើមានត្រូវកម្ទេចចោលភ្លាម៕

អត្ថបទដែលជាប់ទាក់ទង