ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស២នាក់ជិះម៉ូតូលឿនដូចហោះ ព្រលះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ខាងខណ្ឌបឹងកេងកង ដួលសន្លប់ធំ

65


ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបើកលឿន ដូចហោះហើយខណះបើកដល់ផ្លូវកោង កាត់ចង្កូតម៉ូតូជ្រុលទៅបុកបង្កាន់ដៃស្ពាន​អាកាសស្ទឹងមានជ័យ​ បណ្តាលឲ្យបុរសម្នាក់​រងរបួសធ្ងន់បែកក្បាលនិងម្នាក់ទៀតរបួស​ស្រាល។
ករណីនេះបានកើតឡើងកាលពី​ម៉ោង៣ទៀបភ្លឺចូលថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៩​ នៅចំណុចលើស្ពានអាកាស​ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់​ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នាមុនកើតហេតុខាងគេឃើញបុរស២នាក់ជិះ​ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពីធ្វើដំណើរតាម បណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង ហើយណះមកដល់ចំណុចកើតហេតុខាងលើ ជួននិងផ្លូវកោងទៀតនោះ​ក៏បានរេចង្កូតម៉ូតទៅបុក​បង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ យ៉ាងពេញទំហឹងបណ្តាល ឲ្យដួលបោកក្បាល និងថ្នល់រងបួសធ្ងន់ដេកសន្លប់ធំស្ដូកស្ដឹងម្នា់ក់នៅលើផ្លូវ។
ខណៈនោះគេឃើញរថយន្តសង្គ្រោះបន្ទាន់ បានដឹងជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។ចំណែកម៉ូតូត្រូវបាន ជនរងគ្រោះរងរបួសស្រាល ជិះតាមក្រោយរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង