ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារតែគេគិតថ្លៃឥវ៉ាន់លើសទម្ងន់ ជនជាតិចិនម្នាក់ បោះវ៉ាលិសចោល ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច និងមន្ដ្រីស៊ីម៉ាក់ ស្មានតែបង្កៃគ្រាប់បែក

59


សៀមរាប៖ មានការភ្ញាក់ផ្អើល ដោយសារ បុរសជនជាតិចិនម្នាក់ បានបោះវ៉ាលិសរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសារតែគេគិតថ្លៃឥវ៉ាន់លើសចំនួន ៨០ដុល្លារ ដែលធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច និងមន្ដ្រីស៊ីម៉ាក់ចុះទៅពិនិត្យមើល ដោយដាក់ការសង្ស័យខ្លាចមានឧក្រិដ្ឋជនដាក់បង្កៃគ្រាប់បែក។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រាប់ ថា បុរសជនជាតិចិនរូបនេះ ត្រូវបានឃាត់សួរនាំ ក្រោយបោះចោលវ៉ាលិសរបស់ខ្លួនមួយនៅព្រលានយន្ដហោះ ហើយនៅក្នុងវ៉ាលីនោះ មានសម្លៀកបំពាក់ និងកាហ្វេ ហើយត្រូវបានមន្ដ្រីស៊ីម៉ាក់យកទៅពិនិត្យមើលបន្ដ។ នៅក្នុងវ៉ាលិសនោះ មានតែ សម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមែនជាម្ស៉ៅដែលបង្កឲ្យមានជាតិផ្ទុះនោះឡើយ។

មន្រ្តីនគរបាលម្នាក់នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជាក់ផងដែរថា ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹក ដែលបង្កឡើងដោយ ជនជាតិចិនម្នាក់ រៀបឡើងយន្ដហោះទៅម៉ាកាវវិញ ប៉ុន្ដែដោយសារឥវ៉ាន់លើសខាងព្រលាន តម្រូវឲ្យបង់លុយ៨០ដុល្លារទៀត រូបគេក៏ទុកវ៉ាលិសចោលតែម្ដង។ ក្រោយពីជនជាតិចិនដាក់វ៉ាលិសចោល សមត្ថកិច្ចរួមជាមួយមន្ដ្រីស៊ីម៉ាក់ បានទៅពិនិត្យមើល ឃើញតែសម្លៀកបំពាក់ និងកញ្ចប់កាហ្វេ មិនមែនជាការដាក់បង្កៃគ្រាប់បែកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង