ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ល្បួងកុមារីម្នាក់សេពសន្ថវៈ ហើយជនបង្កឲ្យលុយក្មេងរងគ្រោះជាង១ម៉ឺនរៀល ដើម្បីកុំឲ្យនិយាយរឿងនេះប្រាប់គេ

81

កណ្តាល៖ នគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈលើអនិតិជនក្រោមអាយុ១៥ឆ្នាំ ហើយជនបង្កឲ្យលុយក្មេងរងគ្រោះជាង១ម៉ឺនរៀល ដើម្បីកុំឲ្យនិយាយរឿងនេះប្រាប់គេ ហើយក៏ដាក់មេប្រូចរត់បាត់។
កើតហេតុថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ឧសភា២០១៩ វេលាម៉ោង ១៣:០០ នាទី ចំណុចទីបញ្ចុះសពភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផ.ច.ប.ម ភេទ ស្រី អាយុ ០៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនសង្ស័យ ០១នាក់
ឈ្មោះ អូន ប៊ុនធឿន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ប្រេង មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន) ។

នគរបាលមូលដ្ឋាន បានប្រាប់ពីសភាពនៃរឿងហេតុនេះថា នៅថ្ងៃកើតហេតុវេលាម៉ោង ១២:២០ នាទី ជនរងគ្រោះបានជិះកង់ម្នាក់ឯងទៅរៀននៅសាលាបឋមសិក្សាវិហារសួគ៌ដូចរាល់ថ្ងៃ ។ ដល់វេលាម៉ោង ១៣:០០ នាទី សិស្សដទៃទៀតបានចូលក្នុងថ្នាក់រៀនអស់ ឯជនរងគ្រោះនៅឈរក្រៅថ្នាក់តែម្នាក់ឯង ស្របពេលនោះឈ្មោះ អូន ប៊ុនធឿន បានជិះម៉ូតូឌុបកូនរបស់ខ្លួនមករៀននៅសាលាបឋមសិក្សាវិហារសួគ៌នេះដែរ បានដាក់កូនឲ្យចូលថ្នាក់រៀន ហើយបានទាញដៃជនរងគ្រោះឡើងជិះម៉ូតូជាមួយខ្លួនទៅកន្លែងផ្នូរខ្មោចក្រោយសាលាលិចទឹកក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ពេលទៅដល់ឈ្មោះ អូន ប៊ុនធឿន បានឈប់ម៉ូតូហើយទាញដៃជនរងគ្រោះឲ្យដេកនៅលើដីក្បែរផ្នូរខ្មោចរួចស្រាតសំពត់និងខោទ្រនាប់ជនរងគ្រោះចេញផុតពីជើងជនរងគ្រោះធ្វើ សកម្មភាពរំលោភសេពសន្ថវៈរហូតបានសំរេច ក្រោយពេលរំលោភរួចជនសង្ស័យបានឲ្យលុយមកជនរងគ្រោះចំនួន ១៤០០០រៀល ដោយហាមមិនឲ្យប្រាប់អ្នកណា រួចឌុបជនរងគ្រោះមកសាលារៀនវិញ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ រហូតដល់ម៉ោង ១៧:០០ នាទី ថ្ងៃដដែល ជន រងគ្រោះបានចេញពីរៀនជិះកង់ទៅផ្ទះហើយបានចូលនោមក្នុងបន្ទប់ទឹកក្នុងផ្ទះមានការឈឺចាប់ ក៏ស្រែកយំហើយនិយាយប្រាប់ឪពុកម្ដាយតាមដំណើររឿង ទើបឪពុកម្តាយនាំជនរងគ្រោះទៅមន្ទីរពេទ្យឯកជន។
ដល់ថ្ងៃទី ៣០ឧសភា២០១៩ វេលាម៉ោង ៨:០០ នាទី ឪពុកម្តាយជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។
ករណីនេះកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវ រកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង