ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ញៀនជាប់គុក ! ចាប់ជនដៃដល់ម្នាក់ លួចយកកាំភ្លើងAK47ពីប៉ុស្តិ៍យាមផ្សារសំរោងយ៉ោង យកទៅបាញ់សម្លាប់មនុស្សមួយពូជ

104

តាកែវ៖ ជនសង្ស័យម្នាក់ លួចយកកាំភ្លើងAK47 ពីប៉ុស្តិ៍យាមផ្សារសំរោងយ៉ោង ចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះជាច្រើនគ្រាប់ ដើម្បីប៉ងសម្លាប់ជនរងគ្រោះ ៩នាក់ ដែលកំពុងស្នាក់នៅក្នុងផ្ទះ ទាំងចាស់ទាំងក្មេង រត់គេចគ្រាប់ កាំភ្លើង បាតជើងសព្រាតទាំងកណ្តាលយប់ ប៉ុន្តែ មិនបណ្តាលឲ្យនណារម្នាក់ រងរបួសនោះទេ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ អំពើបាញ់ប្រហារនេះកើតឡើងនៅម៉ោង២២និង៥០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នៅចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែមរ៉ាបូរ ហៅឆក ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារពីបទហិង្សាទើបតែចេញពីពន្ធនាបាន១ខែតែប៉ុណ្ណោះ និងធ្លាប់លួចកាំភ្លើងរបស់គេម្តងរួចមកហើយដែរស្នាក់នៅក្នុងភូមិកើតហេតុខាងលើបានធ្វើសកម្មភាពយកកាំភ្លើង AK47 ស្លូកលេខ ១៩៦៣ របស់ប៉ុស្តិ៍យាមការពារសន្តិសុខសណ្តាប់ធ្នាប់ផ្សារសំរោងយ៉ោង ដែលទុកនៅក្នុងប៉ុស្តិ៍យកទៅបាញ់ឈ្មោះ សោម ដារ៉ានិងប្រពន្ធឈ្មោះ ឈិន ស្រូយ ដល់ក្នុងផ្ទះលក់ដូររបស់ជនរងគ្រោះជាច្រើនគ្រាប់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រោះជនរងគ្រោះរត់គេចពីគ្រាប់កាំភ្លើង តែបណ្តាលឲ្យគ្រាប់កាំភ្លើងខ្ទាតផ្លាតទៅចំទ្វារស័ង្កសីបណ្តាលឲ្យធ្លុះ ជាច្រើនកន្លែងនិងបែកកញ្ចក់រថយន្តម៉ាកហាយឡែនឌ័រស្លាកលេខ ភ្នំពេញ 2AL-0411 ។ នេះសំណាងហើយដែលគ្មាននរណាម្នាក់រងគ្រោះថ្នាក់។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រុកបាទី ធ្វើការឃាត់ខ្លួន ហើយចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងដកហូតបានវត្ថុតាង កាំភ្លើងមួយដើម និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង