ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមុទ្របានប្រែទៅជាពណ៌ក្រហម ជាមួយនឹងត្រីបាឡែនរាប់រយក្បាល ដែលបានសម្លាប់នៅក្នុងកោះហ្វាអ៊ី

93

សមុទ្របានប្រែទៅជាពណ៌ក្រហមនៅក្នុងទីក្រុង Torshavn ដែលជារដ្ឋធានីនៃកោះ Streymoy ក្នុងប្រជុំកោះហ្វា រ៉ូខណៈដែលត្រីបាឡែននិងសត្វផ្សោតរាប់រយត្រូវបានសម្លាប់ដោយអ្នកភូមិកាលពីថ្ងៃពុធ។

ត្រីបាឡែននិងត្រីផ្សោតប្រមាណ 250 ក្បាលត្រូវបានគេចាក់ដោយលំពែង ដែលបានធ្វើឲ្យទឹកឡើងដែលលាយជាមួយឈាមអណ្តែតលើផ្ទៃទឹកសមុទ្រ នៅពេលពួកគេមានដង្ហើមចុងក្រោយនៅលើផែនដី។

សត្វទាំងនេះបានឆ្លងកាត់តំបន់នេះ ក្នុងអំឡុងពេលនៃការធ្វើចំណាកស្រុក របស់ពួកគេ មុនពេលត្រូវបានគេនាំទៅរកច្រាំងសមុទ្រ ដោយអ្នកនេសាទនៅលើទូក ដែលបានសម្លាប់ពួកគេ ខណៈពេលដែលមនុស្សនៅលើច្រាំង បាននេសាទ ដោយចាត់សម្លាប់។

ប្រជាពលរដ្ឋចាត់ទុកការនេសាទត្រី ជាសកម្មភាពសហគមន៍ ហើយរដ្ឋាភិបាល ក្នុងស្រុកនិយាយថា ការនេសាទ គឺមាននិរន្តរភាព។

ជារៀងរាល់ឆ្នាំមានត្រីបាឡែនប្រមាណជា 800 ក្បាល ត្រូវបានសម្លាប់នៅលើកោះហ្វាអ៊ី ដែលជាប្រជុំកោះអាត្លង់ទិចខាងជើង ដែលស្ថិតនៅពាក់កណ្តាល រវាងន័រវែសនិងអ៊ីស្លង់។

អត្ថបទដែលជាប់ទាក់ទង