ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេង ៣នាក់លង់ទឹកស្រះស្លាប់ នៅក្រុងស្វាយរៀង

335

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញក្រុងស្វាយរៀងរួមនិង.សមត្ថកិច្ច.ក្រុមគ្រួសារក្មេងរងគ្រោះផងនោះ បានរាវរកសពក្មេងប្រុសស្រីចំនួន៣នាក់ដែលបានស្លាប់បាត់បង់អាយុជីវិត ដោយសារលង់ទឹកស្រះដែលអេសស្កាទ័របានជីកមានជម្រៅជ្រៅស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង  ខេត្តស្វាយរៀងដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ៈ៣០នាទីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ហើយសពរបស់ក្មេងរងគ្រោះបានរាវរកឃើញនៅវេលាម៉ោង៧ៈ៣០នាយប់ថ្ងៃដដែល។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុមានក្មេងប្រុសស្រីចំនួន៤នាក់បាន បបួលគ្នាទៅលេងទឹកស្រះដែលគេជីកមានទឹកពេញខាងក្រោយវត្តសន្តិភាពផ្តុំទីតាំងវាលចាក់សំរាម។

ប្រភពខាងលើបានបន្តអោយដឹងទៀតថា៖ ខណះពេលកំពុងលេងស្រាប់តែមានអ្នកលង់ទឹកហើយពួកគេបាន ចុះជួយតោងតៗគ្នាបណ្តាលអោយលង់ទឹកស្លាប់ទាំងអ្នកតែម្តង។ ក្រោយពីឃើញគ្នីគ្នាលង់ម្នាក់ស្រីម្នាក់បានរត់ទៅផ្ទះហៅគេឯងជួយទើបបង្ករអោយមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចនិងសាច់ញាតិរត់ទៅរកមើលតែមិនឃើញរហូត ម៉ោងជាង”៧យប់ទើបរកឃើញហើយសមត្ថកិច្ចបានស្រង់យកសាកសព ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង៣នាក់នោះ ទី១.មានឈ្មោះ សុគន្ធ ចារី ភេទស្រី អាយុ ១១ឆ្នាំរសនៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ខេត្តស្វាយរៀងជាសិស្ស ទី២.ឈ្មោះ ចាប ម៉ារី ភេទប្រុស អាយុ ៧ ឆ្នាំជាសិស្ស ទី៣.ឈ្មោះ ផាន់ យ៉ានីវល័ក្ខ ភេទស្រី អាយុ ១២ឆ្នាំជាសិស្សអ្នកទាំង៣បានស្លាប់ទាំងអស់ ហើយទី៤.មានឈ្មោះហ៊ួ សុគន្ធរី  ភេទស្រី អាយុ ៨ឆ្នាំរស់នៅភូមិឃុំជាមួយនៅរស់រត់ទៅហៅគេជួយហើយក៏មានការភ្ញាក់ផ្អើល៕

អត្ថបទដែលជាប់ទាក់ទង