ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ពន្ធ័ករណីប្រើប្រាស់ ចែកចាយ ជួញដូរ រក្សាទុក ដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់

97

កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ នៃអធិការដ្នាននគរបាលស្រុកមេមត់ បានចុះកិច្ចប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ ចែកចាយ ជួញដូរ រក្សាទុក ដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ។ ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង ១៤ និង ៤៥ នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសម្ងំកូន ស្ថិតនៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យ ០២ នាក់ដែលនគរបាលយើងឃាត់ខ្លួននោះ ៖ ០១.ឈ្មោះ វ៉ាន់ឌី ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ , ២.ឈ្មោះ ស៊ុយ ស៊ីណេង ភេទប្រុស អាយុ៤០ ឆ្នាំ នៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នា ។ ហើយបន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចយើងបានឆែកឆេររកឃើញ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ០៤ កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីសាកសួរ និងកសាងសំណុំរឿង បន្តនាំខ្លួន រួមទាំងវត្ថុតាងទៅឲ្យសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង