ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង និងលោកស្រីចៅសង្កាត់បឹងកេងកង ផ្ដល់រង្វាន់លើកទឹកចិត្តសិស្សមានជីវភាពខ្វះខាត និងសិស្សមាននិទ្ទេសល្អប្រចាំថ្នាក់ នៅសាលាបឋមសិក្សាចៅពញាហុក

130

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩នេះលោកឯក និមល ប្រធានគណះកម្មការគ្រប់គ្រង់ផ្សារបឹងកេងកង , លោកស្រីប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកងនិងលោកកែវ សំណាងនាយកសាលា លោកគ្រូ អ្នកគ្រព្រមទាំងលោក លោកស្រីដែលជាមាតាបីតាសិស្សានុសិស្ស សប្បុរសជនដោយបានអញ្ជើញមកចូលរួមជួប សំណេះសំណាលជាមួយក្មួយៗ ជាសិស្សានុសិស្សនៅសាលាបឋមសិក្សាចៅពញាហុក ដែលមានទីតាំងនៅក្នុងមូលដ្ឋាន សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ០១មិថុនាឆ្នាំ២០១៩នេះ។
លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកងបានអោយដឹងថា នាឱកាសពីធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ០១មិថុនា​២០១៩​ នេះនៅ​សាលា​បឋម​សិក្សា​ ចៅពញាហុក​ដោយនៅក្នុង​ ពិធី​នេះដែរ​ក៏មានការ​ ចែកជូននូវ​អំណោយ​ ទៅដល់​ ក្មួយៗដែលជាសិស្សានុសិស្សដែល មានជីវភាពខ្សត់ខ្សោយ ខ្វះ​ខាត​សម្ភារៈ​សិក្សា​ ចំនួន​ ១០នាក់​ និង​សិស្សានុសិស្សដែលមាននិទ្ទេសល្អ​ប្រចាំ​ថ្នាក់​ ចំនួន​៦៩​នាក់ផងដែរ​ ។ដែលសំភារៈ​ទាំងនេះ​ បានមកពី​ការ​ចូលរួម​ របស់​ លោកស្រី​ ចៅសង្កាត់​ និងលោក​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សា​របឹងកេងកង​ ព្រមទាំង​ សប្បុរសជន​នានាដែលជាមាតាបីតាសិស្ស​ ដែលបាននឹង​កំពុង​រៀន​សូត្រ​ នៅសាលាបឋមសិក្សាចៅពញាហុកនេះ​ ។
លោកឯក និមលបានលើកឡើងដោយសង្កត់ធ្ងន់ថា ក្មួយៗដែលជាសិស្សានុសិស្សទាំងអស់ ដែលកំពង់តែសិក្សារៀនសូត្រនៅ សាលាបឋមសិក្សាចៅពញាហុកគឺ ជាអ្នកបន្តវេនការងារនិងជាសសរទ្រូង នៃប្រទេសជាតិដូចនេះសូមក្មួយៗទាំងអស់គ្នា ត្រូវតែខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ខ្លួនក៏ដូចជា ក្រុមគ្រួសារនិងប្រទេសជាតិយើងផងដែរ។
ឆ្លៀតឱកាសនោះលោកឯក និមល ប្រធានផ្សារបឹងកេងកងក៏បាន ផ្ដាំផ្ញើទៅដល់ក្មួយៗជាសិស្សានុសិស្សគ្រប់រូប ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ពោលគឺជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយការគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោកនេះ ពិតជាមានសារសំខាន់ណាស់ដល់យើងគ្រប់ៗគ្នា ហើយម៉្យាងទៀតដើម្បីអោយបរទេស ឬពិភពលោកមើលមកថា ប្រទេសកម្ពុជា យើងមានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ ហើយពិសេសជាងនេះទៅទៀត ក្មួយៗត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង