ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងបើកយុទ្ធនាការហូបនំបញ្ចុកទូទាំងប្រទេស”នំបញ្ចុកសាមគ្គីជាតិ”នៅថ្ងៃទី៩ ខែមិថុនា

351


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​ បានប្រកាសជាសាធារណៈថា កម្ពុជានឹងបើកយុទ្ធនាការហូបនំបញ្ចុកទូទាំងប្រទេស”នំបញ្ចុកសាមគ្គីជាតិ”នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩​ ។
នេះមិនមែនជាយុទ្ធសាស្ត្រយកបន្លាជួសបន្លាទេ តែជាយុទ្ធសាស្ត្រយកខ្នងពូថៅ វាយកម្ទេចបន្លាចោល។

សម្តេចតេជោហ៊ុនសែន បានស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការទូទាំងប្រទេស យកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា ។
ការស្នើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែ មិថុនា ។ សម្តេចតេជោ បានមានប្រសាសន៍ថា នំបញ្ចុកស្នេហាជាតិជាយុទ្ធសាស្ត្រ របស់ក្រុមប្រឆាំងដែល ចង់ប្រើមនោគមន៍ថា អ្នកហូបនំបញ្ចុក គឺគាំទ្រខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោបន្តថា សូមឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជាសមាជិករបស់សម្ដេចថា បើគេយកថ្ងៃទី៩ មិថុនា ជាទិវាហូបនំបញ្ចុក យើងក៏យកថ្ងៃទី៩ ខែមិថុនានេះជាថ្ងៃ ហូបនំបញ្ចុកទាំងអស់គ្នាដែល ហើយបើគេហៅស៊ីយើងក៏ស៊ីទៅ ។ សម្តេចតេជោបន្ថែមថា ប្រសិនបើក្រុមប្រឆាំង បង្កើតអ្វីដែលមានគំនិតជាឧទ្ធាមក្រៅច្បាប់ នោះសមាជិកគណបក្សប្រជាជនធ្វើនឹងតបទៅវិញ គឺយកបន្លាជួសបន្លា ។សម្តេចតេជោ បានបញ្ជាក់ថា នំបញ្ចុកសាមគ្គីជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះទេ នំបញ្ចុកគឺជារបស់ខ្មែរ ដូច្នេះកុំយករឿងនំបញ្ចុក ឲ្យក្លាយទៅជារឿងនយោបាយ ។
ឥឡូវខ្ញុំសូមប្រកាសថា ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយឮគេថាយកថ្ងៃ 9 ធ្វើជាតិទិវានំបញ្ចុក សូមថ្ងៃ 9នេះ សមាជិកសមាជិកាគណបក្សប្រជាជន តាមខេត្ត ថ្នាក់នាំពង្រឹងនាំគ្នា ចុះមូលដ្ឋានរៀបចំនំបញ្ចុក ឲ្យសមាគចិត្តគណបក្ស ឲ្យសមាជិកគណបក្សប្រជាជន ស៊ីថ្ងៃ 9។ នេះមិនមែន យកបន្លាជួសបន្លាទេ គឺយកពូថៅវ៉ៃបន្លាក្រវ៉ាត់ចោលតែម្ដង កុំអោយវាចង្រៃពេក ថ្ងៃក្រោយប្រកាសស៊ីនំគ្រក់ ប្រកាសសី្តបាញ់ឆាវៗ អញប្រកាសស៊ីបាញ់ឆែវ លើកលែងតែប្រកាសនាំគ្នាស៊ីដុំថ្ម គឺស៊ីតែពួកវាទៅ។

សម្តេចតេជោ បានលើកឡើងថា នំ​បញ្ចុក​ស្នេហា​ជាតិ​ជា​យុទ្ធសាស្ត្រ របស់​ក្រុមប្រឆាំង ដែលចង់ប្រើមនោគមន៍ថា អ្នក​ហូប​នំ​បញ្ចុក គឺ​គាំទ្រ​ខ្លួន ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ។ សម្តេច​តេ​ជោ​បាន​បន្ថែម​ថា សូម​ឲ្យ​សមាជិក​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​យក​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ បើក​វេទិកាហូបនំបញ្ចុកនៅទូទាំងប្រទេស ។
សម្តេចតេជោ បញ្ជាក់ថា “បើគេយកថ្ងៃទី៩ មិថុនា ជា​ទិវា​ស៊ី​នំ​បញ្ចុក យើង​ក៏​យក​ថ្ងៃ​ទី​៩ នឹង​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា ហើយ​បើ​គេ​ហៅ​ស៊ី​យើង​ក៏​ស៊ី​ទៅ​ ។ ប្រប្រសិនបើគេបង្កើត​អ្វី​ដែល​មានគំនិត​ជា ឧ​ទ្ធា​ម​ក្រៅច្បាប់​សមាជិក​គណបក្ស​ប្រជាជន​ធ្វើ​នឹង​តប តែ​លើកលែងតែ​ក្រុមប្រឆាំង​ នាំគ្នាស៊ីដុំថ្មយើងមិនធ្វើតាមទេ គឺ​ទុកគឺទុកឲ្យក្រុមនឹងស៊ីចុះ” ៕

អត្ថបទដែលជាប់ទាក់ទង