ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបេីកបរម៉ូតូមិនពាក់មួកសុវត្ថិភាពវ៉ាជែងគោយន្តកែច្នៃក្នុងស្ថានភាពគ្រោះថ្នាក់ បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត

107

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងគោយន្តកែច្នៃ ដែលបង្កឡេីងដោយម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅបង្កជាមួយគោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ បណ្តាលឲ្យស្លាប់ម្នាក់ នៅថ្ងៃទី១១ ខែកក្កដា គ.ស២០១៨ វេលាម៉ោង ១៦ និង ៣០ នាទី នៅលេីផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ម៉ូតូបង្កបើកបរក្នុងទិសដៅស្របគ្នា (ពីលិចទៅកេីត) ជាមួយគោយន្តកែច្នៃ ដោយម៉ាកវ៉េវឆ្លាមពណ៌ខ្មៅមកដល់ចំណុចកេីតហេតុខាងលើ ក៏បានឡេីងវ៉ាជែងគោយន្តកែច្នៃពណ៌ខៀវ ប៉ុន្តែដោយមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត មិនស្គាល់ម៉ាក មកពីមុខបញ្ច្រាស់ទិសគ្នាក៏បានគេចទៅខាងស្តាំ បណ្ដាលអោយចូលកង់ក្រោយនៃរថយន្តកែច្នៃខាងផ្នែកខាងឆ្វេងតែម្ដង។

សមត្ថកិច្ចយើងបានទទួលព័ត៌មានបន្ថែមទៀត ចំពោះអ្នកបេីកបរម៉ូតូមានឈ្មោះ ឃុត ព្រឹក ភេទ ប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគគីរជេីង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) និងមានអ្នករួមដំណើរឈ្មោះ បាន សុខណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំ ជាមួយគ្នា (របួសស្រាល) ហើយអ្នកទាំងពីរមិនពាក់មួកសុវត្ថិភាព ។ ចំណែកឯអ្នកបេីកបគោយន្តកែច្នៃមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានក្រោយពេលកេីតហេតុបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នវត្ថុតាងម៉ូតូចំនួន១គ្រឿង និងគោយន្តកែច្នៃ ចំនួន១គ្រឿងជំនាញនគរបាលចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីចងក្រងសំណុំរឿង និងដោះស្រាយតាមនីតិវិធី ។ ចំពោះសាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង