ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹក៨រូបនឹង ចូលរួមប្រកួតកីឡា សិស្សអាស៊ានលើកទី១១ នៅឥណ្ឌូនេស៊ី

121

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនកីឡាករកីឡាការិនីចំ នួន៨រូបនិងគ្រូបង្វឹក២រូបទៅ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន “11th ASEAN School Games 2019 ” លើកទី១១ ឆ្នាំ២០១៩នៅប្រតេសឥណ្ឌូ នេស៊ី ។
ការប្រកួតនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី១៧ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។
លោកហែម គិរីអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធបានបញ្ជូនក្រុម
គណៈប្រតិភូចំនួន១០រូបរួម មានគ្រូបង្វឹកចំនួន២រូប និងកីឡាករ-កីឡាការិនីចំនួន៨រូប ក្នុងនោះកីឡាការិនី៤រូប លើវិញ្ញាសា ហែលរបៀបសេរី៥០ម៉ែត្រ និង១០០ម៉ែត្របុរស-នារី, ហែលរបៀបមេអំបៅ៥០ម៉ែត្រនិង១០០ម៉ែត្របុរស-នារីហែល IM ២០០ម៉ែត្រ បុរស, ហែលផ្ងារ៥០ម៉ែត្រ ១០០ម៉ែត្រនិង២០០ម៉ែត្រ បុរស- នារី និង ហែលរបៀបកង្កែប៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្របុរស-នារី។
លោកបន្តថា សម្រាប់គ្រូបង្វឹកចំនួន២រូប គឺលោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹក អ្នកស្រី សាគិ អិគីយ៉ាម៉ា គ្រូបង្វឹកជនជាតិជប៉ុន កីឡាករ ឆោម ច័ន្ទថន កីឡាករ អ៊ួង លីហេង កីឡាករ មនត្រស ផានសុណ្ណអារុន កីឡាករ ឌឿន រ៉ាត់ធីឌុន កីឡាការិនី វ័ច ហ្សង់ឆាយ កីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍ កីឡាការិនី កាំង មុយនីន និងកីឡាការិនី ឃឹន ប៊ុនពេជ្រមរកត ៕

អត្ថបទដែលជាប់ទាក់ទង