ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បើកអេស្កាវ៉ាទ័រកាយដីចំការ កិនចំមីនតោន បណ្តាលឲ្យផ្ទុះខូចខាតអេស្កាវ៉ាទ័រ

44

ខេត្តឧត្តរមានជ័យៈ អាជ្ញាធរមីន បានរាយការណ៍ ព័ត៌មានបឋម ថា ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥ៈ១៥នាទី មានករណីផ្ទុះមីនតោន ១គ្រាប់ នៅចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។​

ហេតុការណ៍ផ្ទុះមីនតោនខាងលើ បណ្តាលមកពីឈ្មោះ ទុយ តុលា ភេទ ប្រុស អាយុ ៣០ឆ្នាំ បានបើកអេស្កាវ៉ាទ័រកាយដីចំការ កិនចំមីនតោន បណ្តាលឲ្យផ្ទុះខូចខាតអេស្កាវ៉ាទ័រ ដាច់ច្រវ៉ាក់កង់ផ្នែកខាងឆ្វេង ចំណែកអ្នកបើកបរ ពុំមានរងរបួសឡើយ៕

អត្ថបទដែលជាប់ទាក់ទង