ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៣នា​ក់ របួស​២នាក់ក្នុងគ្រោះថ្នាក់​ចរាចរ រ​ថយន្ត​​២គ្រឿងបុកគ្នា

61

ខេត្តស្វាយរៀងៈ មនុស្ស៣នាក់ បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស នៅក្នុងក​រណីគ្រោះថ្នា​ក់ចរាចរមួយ រវាងរ​ថយន្តម៉ាក​ព្រូស និងរថ​យន្តមិនស្គា​ល់ម៉ាក កាល​ពីម៉ោង ២៣​និង៣០នា​ទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

សមត្ថ​កិច្ចបានឱ្យ​ដឹងថា មានគ្រោះ​ថ្នាក់ចរាចរ រវាង​រថយន្តម៉ាក​ព្រួស និ​ងរថយ​ន្តមិនស្គាល់​អត្តសញ្ញា​ណ បើកបរក្នុងទិ​សដៅស្របគ្នា​ ពីលិច​ទៅកើត លើ​ផ្លូវជាតិលេ​ខ១ ចន្លោះគីឡូ​ម៉ែត្រ លេខ១៥​៩-១៦០ ស្ថិតក្នុ​ងភូមិត្រពាំ​ងផ្លុង ​សង្កាត់បាទី​ ក្រុងបា​វិត បណ្តា​លឲ្យស្លាប់​នៅនឹងកន្លែ​ងកើតហេ​តុ ចំនួន ៣ ​នាក់ គឺអ្នកបើក​បររថយ​ន្តម្នាក់ ជាជនជាតិខ្មែ​រ និងជនជាតិ​ចិន ២ នាក់ ​ជាស្ត្រី និងរបួ​សធ្ងន់ ២ នាក់ ជាប្រុស ជនជាតិចិ​ន ។​ រថយន្តម៉ាក​ព្រួស ពាក់ផ្លាកលេខ ភ្នំពេញ 2AX 5643 ពណ៌ប្រផេះ បានរងការខូតខាតស្ទើរតែទាំងស្រុង ផ្នែកខាងមុខ។

ប្រភពខាង​លើ បានបន្ត​ថា រីឯរ​ថយន្តម្ខា​ងទៀត ក្រោយពេល​កើតហេតុ​ បានបើក​រត់គេចខ្លួ​នបាត់។ ​​មូលហេ​តុ អ្នកបើកប​ររថយ​ន្តម៉ាកព្រួស ប្រើប្រាស់ល្បឿ​នលឿន។​ បច្ចុប្ប​ន្ន អ្នករបួ​សធ្ងន់ទាំ​ង ២នាក់ ​បានបញ្ជូ​នទៅព្យាបា​ល នៅមន្ទីរ​ពេទ្យបង្អែ​កខេត្តស្វា​យរៀង ​និងសាកសព៣នាក់ បានយក​ទៅតម្កល់​ទុក នៅវត្តពោធិថ្មី (ហៅវ​ត្តបាវិត) ដើម្បីរ​ង់ចាំប្រគ​ល់ឲ្យក្រុម​គ្រួសារ យកទៅធ្វើ​បុណ្យតាម​ប្រពៃណី។ មធ្យោ​បាយ សមត្ថ​កិច្ចបាន​យកមក​រក្សាទុក នៅអធិកា​រដ្ឋាន នគរបា​លក្រុងបាវិ​ត ដើម្បីប​ង្កសំណុំរឿ​ង ចាត់ការ​តាមនីតិ​វិធី៕

អត្ថបទដែលជាប់ទាក់ទង