ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឪពុ​ក​ដែលចា​ប់​កូន​​ប្រុស​បោកស្លាប់ ​ត្រូវន​គរបាលចាប់​ខ្លួន

52

ខេត្តសៀមរាប ៖ ជនសង្ស័យ​ដែល​ជា​ឪពុក​​បង្កើត​ចា​ប់​​កូន​ប្រុស​បោក​​នៅ​លើ​ផ្ទះ​បណ្តាលឲ្យស្លា​ប់នោះ ត្រូ​វបាន​​កម្លាំង​នគ​របាល​ព្រហ្មទណ្ឌ​កំរិ​ត​ធ្ងន់​​ខេត្តសៀមរាប ​សហ​កា​រ​ជា​មួយ​​ក​ម្លាំង​អធិ​ការ​ស្រុក​​ប្រាសាទ​បា​គង និង​​ប៉ុស្តិ៍​នគ​របាល​រ​ដ្ឋបាល​​មាន​ជ័យ ឃាត់ខ្លួន​​ កាល​ពី​ម៉ោ​ង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិសាស្ត្រ​​ស្រុក​ប្រា​សាទបាគង​ ខេត្តសៀម​រាប​។ បច្ចុប្បន្ន​​ជនសង្ស័យ​​ត្រូវ​ក​ម្លាំង​ជំនាញ ​រៀបចំ​​កសាង​​សំណុំរឿង​​បញ្ជូន​ជនស​ង្ស័យ ​ទៅ​តុលា​ការ​ខេ​ត្តសៀមរាប​ ដើម្បី​ចា​ត់ការ​ប​ន្ត​តាម​​នីតិវិធី​​ច្បាប់។

ជនសង្ស័យ​ឈ្មោះ ផ្លា​យ វិ​ភ័ត អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទ​បា​គង ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ ​សោម សុ​ខុម អាយុ​២៨​ឆ្នាំ មុខរបរ​​លក់​បន្លែ​​នៅ​ផ្សា​រ​លើ​ធំ​ថ្មី​ ចំណែក​​កូនរង​គ្រោះ​​ឈ្មោះ ផាង ផល្លា ភេទ​ប្រុស អាយុ​១​ឆ្នាំ​២​ខែ​។

លោក​​វរសេនីយ៍ឯក មិន ច​ន្ថា អធិកា​រ​នគរ​បាល​ស្រុក​​ប្រាសាទបាគង​​ បានប្រាប់​ថា មុន​​ឈាន​ដល់​​ឃាត់ខ្លួន​ជនសង្ស័​យ​ គឺ​ដោយ​​មានការ​ចូលរួម​ពី​កម្លាំ​ង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិ​ត​ធ្ងន់​ខេត្ត​ និង​ប៉ុស្តិ៍​នគ​របាល​រ​ដ្ឋបាល​​មាន​ជ័យ​ តាម​​ស្រាវជ្រាវ​​រក​ជន​​សង្ស័យ​​​ដែល​រ​ត់គេច​ខ្លួ​ន​បាត់​​ពី​ស្រុក​​កំណើត ​ទៅ​រស់​នៅ​កន្លែង​​ផ្សេង។​ លុះដល់​​ម៉ោង​៧​​និង​២០​នាទី​យប់​​ថ្ងៃ​ទី​​៣ កក្កដា កម្លាំង​​ទទួល​​ព័ត៌មាន​​ថា ជន​​សង្ស័យ​​ធ្វើ​ដំណើរ​​តាម​ឡា​នក្រុង​​ចូល​មក​​ខេត្តសៀមរា​ប ហើយ​​កម្លាំង​​ចាំ​ឃ្លាំមើ​ល​ក្នុង​​មូលដ្ឋាន ​ដែល​ជ​នសង្ស័យ​ឧ​ស្សាហ៍​ចេញ​​ចូល ​គឺ​ក្នុងភូ​មិ​​ឃុំ​កើ​តហេតុ​ខា​ងលើ រហូត​​ដល់​ម៉ោង​​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៤ កក្កដា ទើប​ស​មត្ថកិច្ច​​ធ្វើការ​​ឃាត់ខ្លួ​ន​ជនស​ង្ស័យ​បាន​​ភ្លាម​ៗ​ រួច​​យក​ម​ក​សួរនាំ​។

ក្នុងដំណាក់កាលសមត្ថកិច្ច ជនសង្ស័យ​​សារភាព​​ថា ​ពិតជា​​បាន​ចាប់​​កូនប្រុស​ប​ង្កើត​របស់​​ខ្លួន ​បោក​ទៅ​​នឹង​សស​រផ្ទះ​ពិតមែន​ ព្រោះ​មាន​​ទំនាស់​​ពាក្យ​សម្តី​​ជាមួយប្រពន្ធ ហើយ​ប្រពន្ធ​​បណ្តេញ​ខ្ញុំ​ចេញពីផ្ទះ​ ដោយ​ទប់​​កំហឹង​មិន​បាន ​ក៏​ចាប់​កូនបោក​តែ​​ម្តង​។
ក្រោយ​​ពី​ធ្វើ​សក​ម្មភាព​រួច​ម​ក ខ្ញុំក៏​គេច​​ទៅ​នៅ​​ភ្នំពេញ​មួយ​រយៈ ហើយ​នៅ​មិន​​សុខ​ក៏​ត្រឡ​ប់​ចូល​មក​ទឹកដី​​ខេត្តសៀមរាប​វិ​ញ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​​តែ​ម្តង​។

គួរ​រំលឹក​ថា កាលពី​ម៉ោង​៧​និ​ង​៣០​​នាទី​យប់ ​ថ្ងៃ​ទី​២៧ មិថុនា ជនសង្ស័យ​​ដែល​​ជា​ឪពុក ​បាន​ឈ្លោះ​ប្រកែក​​​គ្នា​ជា​មួយ​ប្រពន្ធ ​រឿង​ដែ​ល​ម៉ូយ​​យក​​សណ្តែកកួរ​មិន​ល្អ​ម​ក​ឱ្យ​លក់​ ហើយ​​ប្រពន្ធ​ ប្រើ​ប្តី​ឱ្យ​យក​​ទៅ​ដូ​រ ប៉ុន្តែ​ប្តី​មិ​ន​ទៅ ។ ក្រោយមក​ប្រពន្ធ​​ក៏​ខ្ចី​​ទូរស័ព្ទ​​ប្តី​ ដើម្បី​ទូរស័ព្ទ​ទៅ​ប្រាប់​​ម៉ូយ ក៏​មិន​ឱ្យ​ទូរស័ព្ទ​​ទៅ​ប្រពន្ធ​​ទៀត រួច​ក៏​មានកា​រ​ឈ្លោះប្រកែ​ក​គ្នា ភ្លាម​​ៗ​នោះ​ប្រ​ពន្ធ​ក៏​ដើ​រទៅ​យក​​ទឹក ខណៈ​ពេល​​នោះ​ស្រាប់​តែ​ជនស​ង្ស័យ ​ជា​ប្តី​​ទៅ​ចាប់​​លើក​កូន​ប្រុស​ប​ង្កើត ​ដែល​កំ​ពុង​ដេក​​យក​ទៅ​​បោក​​នឹង​​សសរផ្ទះ​​បាយ ​បណ្តាល​ឱ្យ​​ស​ស្លាប់​៕​

អត្ថបទដែលជាប់ទាក់ទង