ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីនាំយកគ្រឿងឧបភោគបរិភោគជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំនិងណែនាំយុវជនអោយជៀសឆ្ងាយ ពីគ្រឿងញៀន

131
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃអាទិត្យ០៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ បានចាត់ឲ្យមន្ត្រីសាខា ដែលមានលោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
  គ្រឿងឧបភោគបរិភោគប្រគល់ដែលបានប្រគល់ជូនរួមមាន ៖ អង្ករ ៦តោន មី ៣៩ កេះ ត្រីខកំប៉ុង ៤កេះធំ ទឹកដោះគោ ៨០០កំប៉ុង ។
   លោកជិន ប៊ុនធឿន ក្នុងឱកាសនោះបានពាំនាំនូវបណ្តាំសួរសុខទុក្ខ ពីលោកឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាមួយនឹងការណែនាំដល់យុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងទទួលការអប់រំចំណេះជំនាញផ្សេងៗដើម្បីបានចូលរួមបំរើសង្គម និងក្លាយខ្លួជាពលរដ្ឋល្អនាថ្ងៃអនាគត។
   ក្នុងឱកាសនោះដែរ យុវជនជាជនរងគ្រោះទាំងអស់ក៏បានប្តេជ្ញា និងតាំងចិត្តឈប់សេពគ្រឿងញៀន ពេលដែលចាកចេញទៅលំនៅដ្ឋានវិញ ។
  លោកស្រីមុំ ចាន់ដានី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញនិងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងនាមយុវជនរងគ្រោះ
ទាំងអស់ សម្តែងនូវទឹកចិត្តត្រេកអរជាខ្លាំង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខផ្គត់ផ្គង់ ទំនុកបំរុង ជាពិសេសការផ្តល់ឱកាសដល់កូនៗចៅៗ ឲ្យបានទទួលការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗថ្មីៗបន្ថែមដើម្បីបានក្លាយខ្លួនជាពលរដ្ឋល្អ ប្រកបមុខរបរទៅតាមជំនាញនីមួយៗ ដែលជួយលើកកំពស់ជីវភាពគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង