ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តប៊ែនបុករថយន្តម៉ាស្តារពេលបត់ត្រលប់ក្រោយបណ្ដាល ខូចខាតខ្ទេចចំហៀងខាងស្ដាំ

62

ភ្នំពេញ ៖ បុរសអ្នកបេីករថយន្តប៉ែនជ្រុលបុករថយន្តម៉ាស្ដារពេលបំរុងបត់ត្រលប់ក្រោយបណ្ដាលខូចខាតរថយន្តម៉ាស្ដារចំហៀងខាងឆ្វេងស្ទេីរទាំងសុងហេតុការនេះកេីតឡេីង កាលវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី០៨ ខែ កក្ដដា ឆ្នាំ ២០១៩នៅចំណុចមុខក្រសួងដែនដី តាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

បុរសអ្នកបេីកបររថយន្តប៉ែនមានឈ្មោះ មុី ដារិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរបេីកបរស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវបានបញ្ជាក់អោយដឹងថាមុនកេីតហេតុគាត់ដីភុកពីកោះពេជ្រគោលបំណងយកទៅចាក់នៅម្ដុំច្បារអំពៅលុះមកដល់ចំណុចបេីកតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជេីងមកត្បូងបញ្ច្រាស់ទិសជាមួយនិងរថយន្តម៉ាស្ដារពេលបត់ត្រលប់ក្រោយហេីយពេលនោះជាន់ហ្វ្រាំងរថយន្តតែដូចជាមិនសុីទេីបជ្រុលទៅបុករថយន្តចំហៀងខាងស្ដាំរថយន្តបណ្ដាលខូចខាតក្រោយកេីតហេតុបានឈប់រថយន្តនិងទូរស័ព្ទហៅថៅកែមកធ្វេីការសម្រួលគ្នាសងថ្លៃជួសជុលឡីងវិញ ។

ប្រភពព័ត៍មានពីសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប៉ែនបុករថយន្តម៉ាស្ដារមុនកេីតហេតុដោយយោងតាមអ្នកបេីកបររថយន្តប៉ែនថាហ្វ្រាំងរថយន្តមានបញ្ហាតែការបេីកបរមិនលឿនទេពេលមកដល់មុខក្រសួងក៏មានរថយន្តម៉ាស្ដារបេីកបត់ត្រលប់ក្រោយទេីបជ្រុលបុកអូសរថយន្តម៉ាស្ដារវិលអស់១ជុំមិនបណ្ដាលអោយអ្នកណារបួសទេគ្រាន់តែរថយន្តម៉ាស្ដារខូចខាតច្រេីនក្រោយមកក៏ធ្វេីការដម្រួលគ្នា ។ដោយឯកភាពគ្នាភាគីខាងរថយន្តប៉ែនយករថយន្តខាងម៉ាស្ដារទៅក្រុមហ៊ុនដេីម្បីជួសជុលអោយស្អាតឡេីងវិញហេីយករណីកេីតហេតុខាងលេីបញ្ចប់រឿងនៅកន្លែងកេីតហេតុ ។

 

អត្ថបទដែលជាប់ទាក់ទង