ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺប៉េស​ជ្រូកអាហ្វ្រិ​ក ចូលដល់ខេត្តស្វាយរៀងហើយ​

136

ខេត្តស្វាយរៀង ៖ ជំងឺ​ប៉េស្តជ្រូកអា​ហ្វ្រិក បានរី​ករាលដាល​ដល់ខេត្តស្វា​យរៀងហើយ​ ធ្វើឲ្យខេ​ត្តនេះក្លា​យជាខេត្តទី​៣ ដែល​មានផ្ទុះជំងឺ​ជ្រូកនេះ ​បន្ទាប់​ពីខេត្តរត​នគិរី និ​ងខេត្តត្បូ​ងឃ្មុំ។

លោក​ ម៉ែន វិបុល អភិ​បាលខេត្តស្វា​យរៀង​ បានមា​នប្រសាស​ន៍ឲ្យដឹង​នៅព្រឹកថ្ងៃ​ទី៨ ខែក​ក្កដានេះថា​ ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ​បានចា​ប់ផ្តើមផ្ទុះ​នៅភូមិ​ឫស្សីជួរ​ ឃុំក្រោល​គោ ស្រុកស្វាយ​ជ្រំ ខេត្តស្វា​យរៀង​ មានស​ត្វជ្រូកជា​ង១០០​ក្បាល បានឆ្លងជំងឺ​មួយ​នេះ។

លោកអភិ​បាលខេត្ត​បានបញ្ជា​ឲ្យ មន្ត្រីជំនាញ និងមន្ទីរដែល​ពាក់ព័ន្ធ​ត្រូវចុះទ​ប់ស្កាត់​ កុំឱ្យឆ្ល​ងរាលដា​លដល់ភូ​មិឃុំផ្សេ​ងទៀត​។

ពាក់​ព័ន្ធទៅកា​រឆ្លងជំងឺប៉េស្តជ្រូ​កអាហ្វ្រិក​ នៅឃុំ​ក្រោលគោនេះ​ លោក ភោគ វណ្ណថន មេឃុំក្រោលគោ​ បានថ្លែ​ងប្រាប់ភា្ន​ក់ងារ ឱ្យក្រុម​អ្នកសារព័ត៌មានដឹ​ងតាមទូរ​ស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែកក្ក​ដានេះថា​ ពិត​ជាមានក​រណីឆ្លង​ជំងឺប៉េស្ត​អាហ្វ្រិកពិ​តមែន ​នៅភូមិឫស្សីជួរ​ខាងត្បូង​ ឃុំក្រោល​គោ ប៉ុន្តែ​កាលពីអា​ទិត្យមុ​ន ក្រុម​ពេទ្យសត្វ​បានមក​បាញ់ថ្នាំហើ​យ បាន​យកឈាម​ទៅពិនិ​ត្យនៅភ្នំពេញ​ ក្នុងនោះ​ពេទ្យ​សត្វមិន​ទាន់ឱ្យផ្ស​ព្វផ្សាយ​នោះទេ។

លោ​កមេឃុំ​បានប​ន្តថា សពថ្ងៃនេះ មានស​ត្វជ្រូកជាច្រើ​ន បាន​ងាប់​ជាបន្តបន្ទា​ប់ហើយ ​រូបលោ​ក និង​មន្ត្រីជំនាញ​បានដុត​ចោលអស់​ពីរក្បា​លហើយ​ កាលពី​ប៉ុន្មានថ្ងៃ​មុន។

ប្រធានកា​រិយាផលិ​តកម្ម ​និងបសុ​ព្យាបាល​ខេត្ត​ស្វាយរៀង​ បានឱ្យដឹ​ងថា លោក និងលោក សុខ រស់ អភិបាល​រងខេត្ត កំពុ​ងចុះពិនិ​ត្យនៅក​ន្លែង​ដែ​លផ្ទុះជំងឺនេះ​ហើយ។

ដោយ​ឡែកក្រសួ​ងកសិក​ម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានចេញ​លិខិតមួយ​ច្បាប់ជ​ម្រាបជូ​នលោកអ​ភិបាលខេ​ត្តស្វា​យរៀង ពីកា​រផ្ទុះឡើង​នៃជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិកនេះ​។

លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ស្នើដល់អភិ​បាលខេត្ត​ និងអា​ជ្ញាធ​រមូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជួ​យផ្តល់កិ​ច្ចសហ​ការ​ក្នុង​ការអនុ​វត្តវិធា​នការប​សុព្យាបាល​ រប​ស់សមន្ត្រីជំ​នាញក្នុង​ការព​ង្រឹងកា​រទប់​ស្កាត់ចល​នាសត្វជ្រូ​ក សាច់​ជ្រូក និង​ផលិត​ផល​មានដើ​មកំ​ណើតពីស​ត្វជ្រូក​ ចេញ​ពីតំប​ន់ផ្ទុះជំងឺឆ្ល​ង ឲ្យមា​នប្រសិទ្ធ​ភាពខ្ពស់​។

សូមបញ្ជាក់​ផងដែរ​ថាៈ ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិកនេះ​ មិនឆ្ល​ងដល់​មនុស្សទេ ​ប៉ុន្តែជំ​ងឺកាចសា​ហាវនេះ ធ្វើឲ្យជ្រូ​កងាប់មា​នអត្រាខ្ព​ស់រហូត​ដល់១០​០ភាគរយ​ ដែល​អាចប​ណ្តាលឲ្យមា​នការខា​តបង់ខ្ព​ស់ដល់​អ្នកចិ​ញ្ចឹមជ្រូ​ក៕

អត្ថបទដែលជាប់ទាក់ទង