ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​សាធារណការ​ ខេត្ត​ព្រះ​វិហារ​ បន្តការ្តការងារថែទាំកំណាត់ផ្លូវជាតិល៦៤និងកាត់ដេីមឈើ ចេញពីសងខាងផ្លូវជាតិលេខ៦២

252

ខេត្ត្តព្រះវិហារ៖ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរក៏ដូចជាបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍មមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តការ្តការងារថែទាំកំណាត់ផ្លូវជាតិលេខ៦៤និងកាត់ដេីមឈើចេញពីសងខាងផ្លូវជាតិលេខ៦២ដើម្បីការពារខ្លាចដួលសង្កត់ប៉ះផ្លូវនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ។

  លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថានៅថ្ងៃទី០៧ខែកក្កដា២០១៩នេះក្រុមការងារថែរទាំថ្នល់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ​ ​៦៤ប្រវែង៥២.១៥គីឡូម៉ែត្រ(PK60+000 ដល់​ PK112+150)ក្នុងស្រុកគូលែនខេត្តព្រះវិហារបេីទោះបីមានភ្លៀងយ៉ាងណាក៏ដោយដេីម្បីធានាផ្លូវមិនមានសំបុកម៉ាន់ថ្ងៃនេះបានបាញ់កៅស៊ូសៀលស្នាមប្រេះ​ ​និងស្រុតចន្លោះ​ PK101+500 ដល់​PK​102+00 =៥០៥ម៉ែត្រការ៉េ។

   ក្នុងថ្ងៃដដែលនោះក្រុមការងាររដ្ឋបាលស្រុករវៀង  រដ្ឋបាលឃុំរមណីយនិងប៉ុស្តិ៍នគរបាលកម្លាំងប្រជាការពារភូមិមន្ត្រីឧទ្យានុរក្សប្រជាពលរដ្ឋនិងមានការចូលរួមពីក្រុមប្រឹក្សាស្រុកក្រុមការងារថែរទាំផ្លូវថ្នល់របស់​ ​មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការកាត់ដេីមឈើចេញពីសងខាងផ្លូវជាតិលេខ៦២ការពារខ្លាចដួលសង្កត់ប៉ះផ្លូវនិងប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវនេះ៕

 

អត្ថបទដែលជាប់ទាក់ទង