ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃស្រីនាងតារាលក់ផលិតផលដ៏ល្បីតាមOnlineរងត្រូវបុរសជាសង្សាវ៉ៃបែកមុខ , នាងសម្រេចដាក់ពាក្យប្តឹងលោកទឹម សាវុធ

101

(ភ្នំពេញ)៖​ ស្ត្រីស៊ិចស៊ីឡាយវីដេអូ លក់ផលិតផលតាមហ្វេសប៊ុក ឈ្មោះ ថៃ ស្រីនាង បានរងរបួសលើផ្ទៃមុខ ខ្លួនប្រាណយ៉ាងដំណាំ ដោយត្រូវបុរសជាសង្សារ ឈ្មោះទឹម សាវុធ វាយធ្វើបាបជាញឹកញយ មិនតិចជាង១៣០ដងទេ ចាប់តាំងពីស្គាល់គ្នាមក។ ការប្រើអំពើហិង្សានេះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកនាំគ្នារិះគន់លើជនបង្ក ដែលវាយធ្វើបាបស្ត្រីទន់ខ្សោយ។

ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបញ្ជាក់ឲ្យដឹងថា ករណីដែលស្ត្រីសិចស៊ីម្នាក់ ដែលលក់ផលិតផលខោអាវ និងគ្រឿងសំអាង តាមហ្វេសប៊ុក ហើយត្រូវបុរសជាសង្សារវាយឲ្យរបួសនោះ សមត្ថកិច្ចស្រាវជ្រាវ និងទំនាក់ទំនងជនរងគ្រោះបានហើយ ដោយជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងបុរសជាសង្សារ ដើម្បីចាត់ការតាមនីតិវិធី។

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយសារតែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបស្ត្រីរងគ្រោះសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹង នៅក្នុងផ្ទះរបស់គាត់។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ថៃ​ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុង Facbeook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន​ជាច្រើននៅលើបណ្តាញសង្គម​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក​ បានធ្វើការស្រាវជ្រាវ​ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​ ដោយស្ថានភាពរងរបួសធ្ងន់ ធ្វើឲ្យជនរងគ្រោះអស់កម្លាំងខ្លាំង ដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន​ គាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់​។ ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ​ និងបន្តចាត់ការតាមនិតិវិធីច្បាប់»។

នៅពេលថ្មីៗនេះនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ដ៏គួរឲ្យស្អប់ខ្ពើមមួយបានកើតឡើងលើកញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញនិងសុិចសុីម្នាក់តាមONLINE ដោយបុរសជាសង្សាររបស់នាងឈ្មោះ ទឹម សាវុធ កើតឆ្នាំ១៩៧៣តែងតែប្រើអំពើហឹង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិងជ្រុងគ្រែរហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់។

ក្នុងវីដេអូខ្លីមួយរបស់កញ្ញាថៃស្រីនាងជាមួយក្រុមសកម្មជនហ្វេសប៊ុកបានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រច័ណ្ឌដាក់លើរូបនាងដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាងរហូតឥតត្រាប្រណីហើយបានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាល់នាងបោកនឹងជ្រុងគ្រែ ទះកំផ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។
មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់កញ្ញាថៃស្រីនាងក៏បានបង្ហោះដែរថា “លេីកនេះទី 130 ហេីយ ដែលអាថោកទាបនេះវៃខ្ញុំ   ស្អែកខ្ញុំនិងឡាយ វីដេអូ អោយសម្តិកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”៕

អត្ថបទដែលជាប់ទាក់ទង