ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុ ប្រើធម៌ក្តៅ ចាប់រថយន្តនិងម៉ូតូដែលចតគ្មានសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈ

65
ខេត្តព្រះសីហនុ៖ ដើម្បីជំរុញឲ្យ ព្រះសីហនុមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយ ល្អប្រសើរឡើងវិញអាជ្ញាធរខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្ត បាន ប្រើប្រាស់វិធានការក្តៅ ថ្មីមួយទៀត ដោយចាប់ស្ទូចរថយន្តនិងម៉ូតូជាច្រើនគ្រឿងបញ្ជូនមកសាលាក្រុង ខណៈដែលយានយន្តទាំងនេះបានចតលើទ្រូងផ្លូវគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាប៉ះពាល់ដល់ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកដើរលេងកំសាន្ត
នៅខេត្តនេះ។
   មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៨/០៧/២០១៩ នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ០៥គ្រឿង ម៉ូតូចំនួន ១០គ្រឿង និងម៉ូតូកង់បី ០១គ្រឿង ដែលយានយន្តទាំងនេះ បានចតលើទ្រូងផ្លូវគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសណ្តាប់ធ្នាប់សាធារណៈ ។
  ក្រោយការចាប់ហើយ យានយន្តទាំងអស់ ត្រូវ
បានបញ្ជូនមករក្សាទុកនៅសាលាក្រុង ដើម្បីអនុវត្តទៅតាមច្បាប់៕
អត្ថបទដែលជាប់ទាក់ទង