ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣ ខ្នង

49

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ថ្ងៃ សុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង ១២ និង ០០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០៣ខ្នង ស្ថិតនៅ ភូមិ ត្រដកពង ឃុំពង្រ ស្រុក តាំងគោក ខេត្តកំពង់ធំ ។
១.ម្ចាស់ផ្ទះឈ្មោះ សាយ កុសល់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ
និងប្រពន្ធឈ្មោះ សៀង គឹមហ៊ាន់ អាយុ ៣៩ឆ្នាំ ផ្ទះទំហំ ៧ ម៉ែត្រ x ១២ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តា។ ខូចខាត: ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ
៧ម៉ែត្រx១២ មែត្រ,ទូរទស្សន៍ចំនួន០១គ្រឿង,បាស្តចំនួន ០១គូ,ប្រាក់ដុល្លាចំនួន ៣.០០០ដុល្លា,មាសចំនួន ០៨ជី,សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុ មកពីឆ្លងចរន្តអគ្គិសនី។

២.ម្ចាស់ផ្ទះឈ្មោះ អៀន អឿន ភេទប្រុស អាយុ ៥០ឆ្នាំ ប្រពន្ធឈ្មោះ សំភាន់ អាយុ ៤០ឆ្នាំ ផ្ទះទំហំ ៦ ម៉ែត្រ x ៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តា
ខូចខាត ឆេះផ្ទះប្រហែល ២០%។

៣.ម្ចាស់ផ្ទះឈ្មោះ សាយ មី ភេទ ស្រី អាយុ ៦៩ឆ្នាំ ផ្ទះទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តា ។ ខូចខាត:ឆេះផ្ទះប្រហែល២០%។

ក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះដែរ ដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដោយមានកងកម្លាំងចូលរួមប្រមាណ ៥៤នាក់ រួមមាន កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន ១០នាក់,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៧នាក់,កម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុក
ចំនួន ០៥ នាក់,កម្លាំងកងរាជអាវុធហត្ថចំនួន ១២នាក់, ប្រជាការពារចំនួន ២០នាក់,រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន ០១ គ្រឿង និងរថយន្តអគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តាគមន៍ ចំនួន ០១ គ្រឿងប្រើប្រាស់ទឹកសរុបចំនួន ០៥ រថយន្តស្មើនិង ២០ ម៉ែត្រគុប ទើបរលត់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង