ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាសិស្សអាស៊ាន កម្ពុជាបន្តមិនទាន់ឈ្នះដដែល

68

​ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ានលើកទី១១សម្រាប់ការប្រកួតថ្ងៃទី២១កក្កដាក្រុមកម្ពុជានៅតែមិនទាន់រកបានមេដាយនៅឡើយ ។

​តាមសេចក្ដីរាយការណ៍ពីប្រទេសឥណ្ឌូនេស៊ីមកថាសម្រាប់ប្រភេទកីឡាហែលទឹកកីលាករកម្ពុជាអ៊ួង លីហេងប្រកួតផ្ដាច់ព្រ័ត្រវិញ្ញាសាហែលរបៀបកង្កែបបានចំណាត់ថ្នាក់លេខ៨ ។ កីឡាការិនីកាំង មុយនីនប្រកួតលើ
វិញ្ញាសា២០០ម៉ែត្រហែល៤របៀបឯកត្តជនផ្ដាច់ព្រ័ត្របានចំណាត់ថ្នាក់លេខ៧ ។

​ប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់៨០០ម៉ែត្រនារីវគ្គជម្រុះស៊េរីទី១កីឡាការិនីកាន់ ស្រីរ័ត្នបានចំណាត់ថ្នាក់លេខ៥ដោយប្រើថិរវេលា២នាទី៣៥វិនាទី១៤ ។ រត់៨០០ម៉ែត្រវគ្គជម្រុះនារីស៊េរីទី២កីឡាការិនីគង់ ដារ៉ែនបានចំណាត់ថ្នាក់លេខ៥ដោយប្រើថិរវេលា២នាទី៣៨វិនាទី៥៤ ។

​រត់ល្បឿន២០០ម៉ែត្រនារីវគ្គជម្រុះកីឡាការិនីប៉ែន សីហាបានចំណាត់ថ្នាក់លេខ៧ដោយប្រើថិរវេលា២៧វិនាទី៨៤ ។រត់៣.០០០ម៉ែត្របុរសផ្ដាច់ព្រ័ត្រកីឡាករឡែ ពិសិដ្ឋបានចំណាត់ថ្នាក់លេខ១០ដោយប្រើថិរវេលា១១នាទី០២វិនាទី៥៧ ។

​ប្រភេទកីឡាវាយសីវិញ្ញាសាឯកត្តជនបុរសកីឡាករកម្ពុជាសុខ រីករាយចាញ់កីឡាករម៉ាឡេស៊ី០ទល់២សិត ។

កីឡាករភា សុថៃប្រកួតចាញ់កីឡាករហ្វីលីពីន០ សិតទល់២សិត និង ឯកត្តជននារីកីឡាការិនីហៀង លក្ខិណាចាញ់កីឡាការិនីសឹង្ហបូរី០សិតទល់២សិតដែរ ។

អត្ថបទដែលជាប់ទាក់ទង