ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារថែរទាំផ្លូវជាតិលេខ៩ ពីទីរួម​ខេត្ត​ព្រះ​វិហារ​ ដល់ព្រំប្រទល់ព្រះវិហារ-ស្ទឹង​ត្រែង​ ត្រូវ​បាន​បញ្ចប់​ ១០០%ហើយ

134

ខេត្តព្រះវិហារ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារក្រោមការណែនាំពីក្រសួងសាធារណការនិងដឹកជញ្ជូនក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរទាំផ្លូវជាតិនិងកៀរសម្រួលកំណាត់ផ្លូវក្រួសក្រហមជាច្រើនខ្សែនៅក្នុងមូលដ្ឋានខេត្តសំដៅធ្វើយ៉ាងណាដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋអោយធ្វើដំណើរបានស្រួលនិងក៏ដើម្បីថែរក្សាផ្លូវអោយប្រើប្រាស់បានយូរអង្វែងផងដែរ

   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីបានឱ្យដឹងថានៅថ្ងៃទី២១កក្កដា២០១៩នេះក្រុមការងារថែរទាំផ្លូវជាតិលេខ៩ពីទីរួមខេត្តព្រះវិហារដល់ព្រំប្រទល់ព្រះវិហារស្ទឹងត្រែងត្រូវបានបញ្ចប់១០០%​ហេីយកាលពីរសៀលថ្ងៃដដែរនេះលោកបន្តថាការងារនេះអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដោយឡែកកាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ក្រុមការងារនេះក៏បានកៀរសម្រួលកំណាត់ផ្លូវក្រួសក្រហម​ ​ផ្លូវជាតិលេខ៩៥ប្រវែង២០,៤គីឡូម៉ែត្រពីស្រុកឆែបដល់ស្រុកជ័យសែនហើយការងារនេះក៏ត្ត្រូវបានបញ្ចប់១០០%ហើយដែរ។ដូច្នេះទេលោកសូមអោយពុកម៉ែបងប្អូនទាំងអស់បើកបរដោយការគោរពច្បាប់ចរាចរណ៍និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព

 

អត្ថបទដែលជាប់ទាក់ទង