ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង៖សាច់ជ្រូកយកមកលក់ នៅក្នុងទីផ្សារមានការពិនិត្យត្រឹមត្រូវពីបស្សុពេទ្យ

48

ភ្នំពេញ៖តាមការបញ្ជាក់ពីលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រង ផ្សារបឹងកេងកង ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ខែកក្ដដាឆ្នាំ២០១៩នេះ បានអោយដឹងថារាល់សាច់ជ្រូកដែល យកមកដាក់តាំងលក់ដូរនៅតាមតូបឬតាមស្ដង់សាច់ជ្រូកនោះគឺជាសាច់ជ្រូកដែលមានប្រភពត្រឹមត្រូវច្បាស់លាស់និងមាន ការពិនិត្យពីផ្នែកបស្សុពេទ្យហើយក៏មាន ការចុះពិនិត្យបន្ថែមយ៉ាងទៀងទាល់រាល់ថ្ងៃពីសំណាក់ លោកប្រធានផ្សារបឹងកេងក ងផងដែរមុនអោយដាក់លក់តាមតូប។
លោកឯក និមល ប្រធានផ្សារបឹងកេងកង បានអោយដឹងទៀតថា ចំពោះសាច់ជ្រូកដែលដឹកយកមកលក់ នៅទីផ្សារបឹងកេងកងនាសព្វថ្ងៃនេះសុទ្ ធតែមានត្រាអូសពីទីសត្តឃាតដ្ឋានយ៉ាង ត្រឹមត្រូវដោយខាងមន្រ្តីជំនាញផ្នែកបស្សុពេទ្យ។ហើយបើមានការសង្ស័យចំពោះ សាច់ជ្រូកសូមបងប្អូនឬអតិថិជនផ្សារបឹងកេងកង ធ្វើការទំនាក់ទំនងមកកម្លាំងសន្តិសុខ របស់គណៈកម្មការផ្សារដែលមានគោលដៅនៅជិតបំផុត។
លោកឯក និមល ប្រធានផ្សារបឹងកេងអោយដឹងទៀតថា បន្ទាប់ពីមានផ្ទុះជម្ងឺជ្រូក នៅបរទេសមកក្នុងមួយរយះ នេះធ្វើអោយអ្នកនិយមមកទិញសាច់ជ្រូក យកទៅធ្វើម្ហូបពិសានោះមានការថយ ចុះគួរអោយកត់សម្គាល់ដោយពួកគាត់ងាក ទៅរកទិញសាច់ត្រី មាន់ ទា សាច់គោ និងគ្រឿងសមុទ្រដើម្បីយកមកធ្វើម្ហូបទទួល ទានវិញដែលធ្វើអោយអ្នកលក់ដូរសាច់ជ្រូកគាត់ លក់សាច់ជ្រូកមិនសូវដាច់ដូចគ្រាមុនៗ នោះទេដោយកន្លងមកធ្លាប់លក់ សាច់ជ្រូកក្នុងមួយថ្ងៃៗលក់សាច់ជ្រូកអស់ រាប់រយគីឡូក្រាមឯណោះតែសព្វថ្ងៃនេះលក់ សាច់ជ្រូកមួយថ្ងៃមិនអស់១០គីឡូក្រាមផង ហ្នឹងដោយមិនសូវមានអ្នកចូលទិញដូចពេលមុនៗ។លោកប្រធានផ្សារបឹងកេងកងបន្តទៀតថា សព្វថ្ងៃនេះមិនថាឡើយអ្នកលក់សាច់ជ្រូកនោះ ថាលក់មិនសូវដាច់សូម្បីអ្នកលក់បបរសាច់ជ្រូក បាយសាច់ជ្រូក គុយទាវសាច់ជ្រូកក៏លក់មិនសូវដាច់ដែរដោយ អ្នកធ្លាប់មកពិសាអាហារទាំងអស់នោះគាត់ នាំគ្នាងាកមកពិសាបាយសាច់មាន់ បបរមាន់ បបរត្រី និង បាយឡុកឡាក់សាច់គោ បាយហៃណាំសាច់មាន់វិញ។ដូចនេះតើយើងធ្វើយ៉ាងណាដើម្បីអោយពួកគាត់ងាក មកពិសាសាច់ជ្រូកវិញដោយសាច់ជ្រូកដែល យកមកលក់រកជើងគោកយកទាំងអស់ នៅទីផ្សារបឹងកេងកងគឺជាសាច់ដែល មានសុវត្ថិភាពសម្រាប់យកទៅធ្វើម្ហូបពិសា ដូចមុនពោលគឺចំណាយពេលបន្តិច ដេីម្បី​ សុខភាព​របស់​បងប្អូន​ ប្រជាជន​ ដែល​និយម​ ពិសា​សាច់ជ្រូក​ ។
រីឯនៅផ្សារទួលទំពូងឯណេះវិញលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានអោយដឹងដែរថា ចំពោះផ្សារទួលទំពូងគឺមិនថ្វីនោះទេ ដោយអាជីវករលក់សាច់ជ្រូក គឺគាត់ដំណើរការលក់ដូរជាធម្មតា ដោយនៅផ្សារទួលទំពូងសព្វថ្ងៃនេះ ចំពោះសាច់ជ្រូកភាគច្រើនគឺលក់បោះដុំអោយទៅ ម៉ូយធំៗនៅតាមបណ្ដាហាងនានានៅ ភ្នំពេញហើយការលក់រាយនៅក្នុងផ្សារមាន ចំនួនតិចតួចទេដោយមិនសូវចោទជាបញ្ហានោះទេ ព្រោះអីរាល់សាច់ជ្រូកពេលយកមក លក់នៅទីផ្សារមានការពិនិត្យត្រឹមត្រូវនិង ប្រភពច្បាស់លាស់មុនហ្នឹងដាក់លក់៕

អត្ថបទដែលជាប់ទាក់ទង