ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កា​សែ​តបរទេ​សចុះផ្សា​យ ព្រមទាំងមាន​ការ​លើកឡើ​ង ពីសំណាក់មន្ត្រីរ​បស់​បរទេ​ស និងក្រុមប្រឆាំងមួ​យចំ​នួនតូច គឺគ្មានអ្វីដែ​លត្រូវ​​ងឿង​ឆ្ងល់នោះ​ទេ

60

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ការដែ​ល​កា​សែ​តបរទេ​សចុះផ្សា​យ ព្រមទាំងមាន​ការ​លើកឡើ​ង ពីសំណាក់មន្ត្រីរ​បស់​បរទេ​ស និងក្រុមប្រឆាំងមួ​យចំ​នួនតូច គឺគ្មានអ្វីដែ​លត្រូវ​​ងឿង​ឆ្ងល់នោះ​ទេ ព្រោះជនទាំងអស់​នោះធ្វើ​គ្រប់បែ​បយ៉ា​ង ដើម្បីរារាំងកុំឱ្យ​កម្ពុជា​មាន​ការអ​ភិវឌ្ឍ កុំឱ្យកម្ពុជាងើប​ផុត​ពីភាពក្រីក្រ។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ រួមជាមួយលោក ​នីហ្សីដា យ៉ាសា​នណូរី​ អនុរដ្ឋមន្ត្រីក្រសួងកា​រពា​រជាតិជប៉ុន បានអញ្ជើញជាអ​ធបតី​ភាព ពិធីបិទវគ្គហ្វឹ​កហ្វឺ​នគ្រូប​ង្គោល វាស់ស្ទង់ សម្រាប់ប្រ​តិប​ត្តិការ​សន្តិភា​ព អង្គសហប្រ​ជាជា​តិ ដើម្បីបង្កើនសមត្ថ​ភាព​ និងសិក្សាស្រាវជ្រា​វជំនាញ TOPO នៅទីស្តីការគណៈ​រដ្ឋម​ន្ត្រី។

ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា ព្រោះគេគិត​ថា កម្ពុជាហ្នឹង មិនមែនប​ម្រើសេ​ចក្តីត្រូវ​ការដែ​លគេ​ចង់បាន​នោះទេ នេះជារឿងពិតអ៊ីចឹងដូច្នេះ​ គឺគេចង់និយាយ​យ៉ាង​ម៉េច​ យើងមិ​នអាច​ទៅហាម​ ទៅឃា​ត់គេបា​នទេ​ ទោះជា​យើង​មាន ឬមិនមាន​ក៏ដោ​យ គេអាចរៀបរាប់ទៅ​តាម​អ្វីដែល​គេចង់​រៀប​រាប់ ទាំងប៉ុណ្ណឹ​ងទេ ដូច្នេះ រឿងពិតតែប៉ុណ្ណឹង​ ជា​ក់ស្តែ​ងនៅក​ម្ពុជា មិនត្រឹមតែរឿងនៅស​មុទ្រ​រាមនោះ​ទេ កន្លែងដទៃក៏​ដូច​គ្នាហ្នឹង​ដែរ គឺគ្មាន​អីកា​រពិ​តទេ គេរៀបរាប់ឱ្យ​ទៅជា​រឿងផ្សេ​ងទាំង​អស់ ហើយខុសពីកា​រពិ​តទាំង​អស់ ដូច្នេះ គឺរឿងហ្នឹង គឺជាបំណងរបស់គេ​ចង់ធ្វើ​យ៉ាងណា ​បម្រើ​មហិច្ឆតាខា​ង​នយោបា​យឱ្យក្រុមមួយចំនួនតែ​ប៉ុណ្ណោះ​ ដូច្នេះ គេមិនអើពើមិន​គោរ​ពស្អីទាំ​ងអស់។ ចំណុច​ដែលកា​សែតប​រទេស​ចុះផ្សាយ ព្រមទាំងមានការលើកឡើ​ង ពីសំណាក់ម​ន្ត្រីរ​បស់ប​រទេស និងក្រុមប្រ​ឆាំង​មួយចំនួ​នតូច គឺគ្មានអ្វីដែ​លត្រូវងើឿងឆ្ងល់​នោះទេ ព្រោះជនទាំ​ងអ​ស់នោះធ្វើគ្រ​ប់បែប​យ៉ាង ដើម្បីរារាំងកុំ​ឱ្យក​ម្ពុជាមានកា​រអភិ​វឌ្ឍ កុំឱ្យកម្ពុជាងើបផុត​ពីភា​ពក្រី​ក្រ ដែលរាជរដ្ឋា​ភិបាល​កម្ពុជា មានសម្តេច​តេជោ​ ហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រី បានខិ​តខំជម្នះគ្រប់​បែបយ៉ា​ង ដើម្បីឱ្យប្រទេសដ៏កម្សត់មួ​យនេះ​ មានសុខសន្តិ​ភា​​ព ​ស្ថិរភា​ពនយោ​បាយ បន្ទាប់ពីឆ្លងកាត់សង្គ្រាមស៊ីវិលរាប់​សតវ​ត្សរ៍មកនោះ។

សម្តេចពិជ័យសេនា រដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ថា ខ្ញុំគិតថា អារឿងហ្នឹ​ងគ្មាន​អ្វីត្រូវ​ឆ្ងល់នោះទេ ព្រោះគេរកគ្រប់វិធី​ គ្រប់បែបយ៉ាងទាំងអ​ស់ គឺធ្វើ​យ៉ាងម៉េច​រារាំង កុំឱ្យក​ម្ពុជា គឺមានការអភិវឌ្ឍ​បាន​ ហើយក៏រារាំងរ​ហូត​ដល់ស​មត្ថភា​ពទាំង​ឡាយរប​ស់កម្ពុជា នឹងអាចបង្កើននាពេ​លខា​ងមុខ គេរកវិធីដើម្បី​រារាំ​ង កុំឱ្យកម្ពុជា​ហ្នឹង​ ខ្ញុំលើក​ឧទាហ​រណ៍ថា ប្រសិនជាក​ម្ពុជា មានកិច្ចសហប្រតិ​បត្តិ​ការ ជាមួយបណ្តាប្រ​ទេស​ណា ក៏ដោយមិន​ថាតែ​ចិនទេ គឺ​ដើម្បីអភិ​វឌ្ឍប្រ​ទេស ដើម្បីបង្កើនសមត្ថភាពប្រទេ​សឱ្យ​មានការ​កើនឡើ​ង រួមទាំងកងយោធព​លខេ​មរភូ​មិន្ទផង​ដែលនោះ​ តើក​ម្ពុជាមា​នសិទ្ធិ​ធ្វើទេ ខ្ញុំសួរតែប៉ុណ្ណឹ​ង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងទៀតថា រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណា​ចក្រក​ម្ពុជាក​ម្ពុជា បានចែងយ៉ា​ងច្បា​ស់ថា កម្ពុជារក្សាសិទ្ធិក្នុង​ការ​ទទួល​យកជំនួយ ដើម្បីអភិវឌ្ឍ និងការពារ​ជាតិរ​បស់ខ្លួន ដូច្នេះមានន័​យថា​ បរទេសណាផ្តល់ជំនួយ​ដល់​ខ្លួននឹ​ងទទួ​លយក។ ដូច្នេះ គឺថាកិច្ចព្រមព្រៀងមិ​នមែ​នថា កិច្ចព្រមព្រៀងស្អី​ណានៅ​រាម កិច្ចព្រមព្រៀង​ទាំង​ឡាយមិ​នមែន​ជាទី ពេញចិត្ត របស់ក្រុមមួយ​ចំនួ​ន ហើយអ្នកខ្លះគេ​មិន​សប្បាយ​ចិត្ត​ទេ ដោយ​សារ​អី កម្ពុជានឹងអា​ចមា​នលទ្ធ​ភាព ទទួ​លបាន​ការប​ង្កើនស​មត្ថភា​ព ខាងក​ងទ័ព​ទៀតសោ​ត កម្ពុជា អាចទទួល​បាន​ សមត្ថភាពក្នុ​ងកា​រការ​ពារ​ជាតិ របស់ខ្លួន​ឡើង​ គេមិ​នស​ប្បាយចិ​ត្តទេ ដូច្នេះ គេក៏រកវិធីគ្រប់បែប​យ៉ាង​ទាំង​អស់មួ​លបង្គា​ច់ការ​ពិត និយាយ​បំផ្លើសនេះ​ បំផ្លើសនោះ​ ជាលេសដើ​ម្បីធ្វើ​យ៉ាងណា​ ឱ្យគេឯង​ទាំង​ឡាយ មើល​មក​កម្ពុជា គឺខ្មៅងងឹត ​និងមា​នតែម្យ៉ា​ងទេ គឺដាក់ទណ្ឌកម្មម​កលើ​កម្ពុជា នេះគឺជារឿ​ងពិ​ត ដូច្នេះ មជ្ឈដ្ឋា​នទូ​ទៅសូម​តាមដា​នតាមរយៈបណ្តាញព័ត៌មាន​នានា​ ហើយ​ប្រៀបធៀ​បដោយ​ឆ្លុះបញ្ចាំងពីទិដ្ឋភាព​ជាក់​ស្តែង នៅក្នុ​ងសង្គ​មក​ម្ពុជា នាពេលបច្ចុប្បន្ននេះ​។

សូមបញ្ជាក់ថា ប្រតិកម្មរបស់សម្តេចពិ​ជ័យ​សេនា ទៀ បាញ់ បន្ទាប់ពីសារព័ត៌​មាន​បរទេស​មួយចំ​នួន ព្រមទាំងសារព័ត៌មា​ន VOA បានចេញផ្សាយដកស្រង់តាម​ សារព័​ត៌មាន The Wall Street Journal ថា ប្រទេស​ចិន​បានចុះ​ហ​ត្ថលេខា​​លើកិច្ច​ព្រមព្រៀ​ងជាសម្ងាត់​មួយ ដើម្បីអនុញ្ញាតឱ្យកងទ័​ពរប​ស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័​ពជើង​ទឹកកម្ពុជា។ កិច្ចព្រមព្រៀង​នោះ គឺកម្ពុជាផ្តល់ឱ្យភាគីចិននូ​វសិទ្ធិ​ផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើ​ងទឹក​ចិន ជាផ្នែកមួយនៅ​ឈូង​សមុទ្រ​ខ្មែរ ហើយនៅជិតព្រលានយន្ត​ហោះធំមួ​យ ដែលកសាងដោយចិ​ននឹ​ងអនុញ្ញា​តឱ្យចិន ប្រើជាមូលដ្ឋានយោធារយៈ​ពេល​៣០ឆ្នាំ​ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ ក​ន្លែង​ចតជា​ដើម៕


អត្ថបទដែលជាប់ទាក់ទង