ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Pacquiao ដណ្តើមបានខ្សែក្រវាត់ WBA ក្រោយផ្តួល Matthysse ត្រឹមទឹកទី៧

163

(កូឡាឡាំពួរ)៖ ទីបំផុតខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao ដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA Welterweight Championship ក្រោយផ្តួលកីឡាករអាហ្សង់ទីន Lucas Matthysse អោយបោះបង់ការប្រកួតពាក់កណ្តាលផ្លូវត្រឹមទឹកទី៧ ។

ការប្រកួតដែលបានធ្វើឡើងនៅទឹកដីកណ្តាលនៅសង្វៀន Axiata Arena ស្ថិតក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។

ក្រោយពីអវត្តមានជិតមួយឆ្នាំកីឡាករ Manny Pacquiao (60-7-2 39 KO) បានវិលត្រឡប់មកកាន់សង្វៀនវិញជាមួយនឹងជ័យជម្នះលើកទី 7 ជុំទី 7 លើ Lucas Matthysse (39-5) ។

កីឡាករហ្វីលីពីន Manny Pacquiao (L) មានប្រតិកម្មបន្ទាប់ពីគាត់បានផ្តួលកីឡាករ Lucas Matthysse របស់អាហ្សង់ទីន ក្នុងការប្រកួតជើងឯកប្រដាល់ពិភពលោក របស់ពួកគេក្នុងព្រឹត្តិការណ៍ Axiata Arena ក្នុងទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី 15 ខែកក្កដាឆ្នាំ 2018 ។ (រូបថតរបស់ Mohd RASFAN / AFP)

Pacquiao បានឈ្នះពានរង្វាន់ WBA Welterweight ជាមួយនឹងជ័យជម្នះ។

នេះគឺជាជ័យជម្នះមួយដែលមិនអាចប្រកែកបាន នៅពេលដែល Pacquiao គ្រប់គ្រងពីដំបូងរហូតដល់បញ្ចប់។ Pacquiao បានផ្តួលកីឡាករ Matthysse ក្នុងចំណាត់ថ្នាក់ទី 3 និងលេខ 5 និងលេខបីនៅលេខរៀងទី 7 ។ Pacquiao ជាអ្នកប្រយុទ្ធលឿនជាងមុន ហើយការប្រើដាល់របស់គាត់ មានប្រសិទ្ធិភាពជាងការវាយរបស់កីឡាករ Matthysse ។

គ្រាន់តែចាប់ផ្តើមការប្រកួតភ្លាម កីឡាករហ្វីលីពីន វ័យ៣៩ឆ្នាំ បានបើកការវាយសម្រុកទៅលើម្ចាស់ខ្សែក្រវាត់ Matthysse យ៉ាងសន្ធាប់ តែក៏ត្រូវបានកីឡាករប្អូន៤ឆ្នាំវាយសងវិញផងដែរ មុនពេលត្រូវ១ដៃស្តាំរបស់ Pac Man នៅដើមទឹកទី២។

យ៉ាងណាមិញ ការសម្រុកច្រើនរបស់ Pacquiao មិនអត់ប្រយោជន៍ឡើយ ពោលគឺបានវាយគូប្រជែងអោយអុកគូថនៅវគ្គទី៣ និងលុតជង្គង់២ដងក្នុងទឹកទី៥ និងទឹកទី៧ រហូតធ្វើអោយ Matthysse បោះបង់ការប្រកួតចុងទឹកតែម្តង ជាងពាក់កណ្តាលផ្លូវក្នុងការប្រកួត ១២ទឹក (៣នាទី ក្នុង១ទឹក)។

នេះជាជ័យជម្នះលើកទី៦០ ពីប្រវត្តិប្រកួតបាន៦៩ដង ក្រៅពីចាញ់៧ដង និងស្មើ២ដង ជាមួយនឹងការផ្តួលដៃគូអោយសន្លប់បាន ៣៩ដង និងជាការផ្តល់ការចាញ់លើកទី៥ សម្រាប់ Lucas Matthysse ក្រៅពីឈ្នះ៣៩ដង មិនដែលស្មើ ពីការឡើងវាយសរុបបាន ៤៥ដង មាន១ដងទុកជាមោឃ:។

ការឈ្នះនេះ Manny Pacquiao ទទួលបានខ្សែក្រវាត់ WBA មួយ រួមទាំងទឹកប្រាក់ ២លានដុល្លារ ខណ: Lucas Matthysse បាត់បង់ខ្សែដែលទើបគ្រប់គ្រងបាន៦ខែ ទទួលបាន ៥០ម៉ឺនដុល្លារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង