ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់បុរសជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀន

55

ភ្នំពេញ ៖ បុរសជនសង្ស័យ២នាក់កម្លាំងនគរបាលចាប់វាយខ្នោះភ្លាមៗបន្ទាប់ពីជនសង្ស័យត្រូវសមត្ថកិច្ចត្រួតពិនិត្យឆែករកឃើញថ្នាំញៀនចំនួន៧កញ្ចប់ហេតុការនេះកើតឡើង កាលវេលាម៉ោង១១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១៩នៅមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទី១មានឈ្មោះ រាជ វីត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងទី២ឈ្មោះ ណុំ ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសូរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែងធ្បើការដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៧កញ្ចប់(១កញ្ចប់ថង់ធំល្មម,៦កញ្ចប់ថង់តូច)ម៉ូតូ០១គ្រឿង ម៉ាកSuzuki Lets ពណ៌ស ស្លាកលេខ តាកែវ ១G-៨៥៧៦ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ។

លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានអោយដឹងថាកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ធ្វើការបង្រ្កាបយុវជនសង្ស័យចំនួន២នាក់ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការឆែកឆេររកឃើញវត្ថុតាងខុសច្បាប់ថ្នាំញៀនហើយពេលសាកសួរនាំយុវជនសង្ស័យបានទទួលស្គាល់វត្ថុតាងជារបស់ខ្លួនមែនដោយមុនសមត្ថកិច្ចជិះម៉ូតូ២នាក់មិត្តមានបុរសម្នាក់ប្រើខ្លួនមកយកគ្រឿងញៀននៅម្ដុំពោធិ៍ចិនតុងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមកទទួលយកបន្តដើម្បីទៅចែកចាយនៅខេត្តខ្លួនបានត្រឹមប្រាក់កំរៃទេតែពេលជិះយកថ្នាំញៀនរួចគោលបំណងត្រលប់ទៅវិញតែចៃដន្យជួបនិងសមត្ថកិច្ចនិងបានយកថ្នាំញៀនលាក់ទុកនៅបាត់ដៃបំណងបោះចោលពេលជួបនិងសមត្ថកិច្ចតែបោះមិនទាន់ត្រូវសមត្ថកិច្ចឆែកឃើញនាំមកស្នាក់ប៉ុស្តិ៍តែម្ដង ។បច្ចុប្បន្នយុវជនសង្ស័យទាំង២នាក់សមត្ថកិច្ចយើងនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង