ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់បង្កាន់ដៃដែកប្រឡាយទឹកស្អុយបឹងត្របែក ផ្លូវ៤៨៨កែងផ្លូវ១០៥ ការពារសុវត្ថិភាពអ្នកដំណើរ

66

ភ្នំពេញ៖ដោយមានការព្រួយបារម្មណ៍ពីការធ្វើដំណើរពេលយប់ព្រលប់ និងពេលថ្ងៃនិងបញ្ហាសុវត្ថិភាពរបស់បងប្អូនប្រជាជនទូទៅ ដោយមធ្យោបាយនានាឆ្លងកាត់ត្រង់កន្លែងបង្កាន់ដៃដែកដែលបាក់ខូចជាយូរឆ្នាំមកហើយនោះ កាលពីរសៀលថ្ងៃទី៥ខែសីហាឆ្នាំ២០១៩នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន ទើបឡើងថ្មីគាត់បានចុះត្រួតពិនិត្យ នៃការដាក់រនាំងបង្កាន់ដៃដែកប្រឡាយទឹកស្អុយបែងត្របែក នេះដែលស្ថិតនៅផ្លូវលេខ​ ៤៨៨ កែងផ្លូវលេខ ១០៥​ ក្នុងមូលដ្ឋានសង្កាត់បឹងត្របែក​ ជាប់និងព្រុំប្រទល់សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមនរាជធានីភ្នំពេញដេីម្បីការពារគ្រោះថ្នាក់ដល់បងប្អូនប្រជាជន ដែលគាត់ធ្វេីដំណេីរនៅតាមផ្លូវដែលជាប់នឹងប្រឡាយបឹងត្របែកនេះ។
បងប្អូនប្រជាជនទូទៅដែលពួកគាត់បានធ្វើដំណើរដោយមធ្យោបាយនានាតាមដងផ្លូវខាងលើនោះ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខណ្ឌចំការមន គឺលោកថេង សុថុល និង សហការីគាត់ដែលបានគិតគូខ្ពស់ពីសុវត្ថិភាពប្រជាជនដែលធ្វើដំណើរតាមដងផ្លូវខាងលើនេះ ដោយបានដាក់បង្កាន់ដៃដែកនៅត្រង់កន្លែងខូចបាក់ ជាយូរឆ្នាំមកហើយតាំងតែពីសម័យលោកព្រុំ សំខាន់នៅជាអភិបាលខណ្ឌចំការមនចាស់មកម៉្លេះ ហើយចាប់ពីពេលនេះតទៅអ្នកដំណើរគាត់លែង ភ័យខ្លាចព្រួយបារម្ភដូចគ្រាមុនៗទៀតហើយ។
អ្នកដំណើរលើឡើងទៀតថាកាលពី៤ទៅ៥ឆ្នាំមុននេះ ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ត្រង់កន្លែងបង្កាន់ដៃដែក បាក់ខូចនៅប្រឡាយទឹកស្អុយបឹងត្របែកនោះម្ដងៗ គឺព្រឺឆ្អឹងខ្នងដោយខ្លាចជិះម៉ូតូ ឡានដោយជ្រុលចង្កូតធ្លាក់ប្រឡាយទឹកស្អុយបឹងត្របែកនោះ ពិសេសនៅពេលយប់ហើយម៉្យាងទៀតតំបន់នោះ ពោពេញទៅដោយហាងផឹកស៊ីខាងរ៉ាអូខេច្រើនទៀតនោះ ពេលពួកគាត់ចេញពីផឹកស៊ីសប្បាយមកបើកឡាន ម៉ូតូមកដល់កន្លែងបាក់បង្កាន់ដៃដែកបាក់នោះស្រួលមិនស្រួលបើកម៉ូតូ ឡានជ្រុលចង្កូតធ្លាក់ចូលទឹកប្រឡាយបឹងត្របែកនោះជួបគ្រោះថ្នាក់។ តែមិនថ្វីទេនៅពេលនេះលោកអភិបាលខណ្ឌចំការមន មីគឺលោកថេង សុថុល គាត់មានការយកចិត្តទុកដាក់ខ្ពស់ដោយគិតគូr ពីសុវត្ថិភាពប្រជាជនពេលធ្វើដំណើរនោះដោយណែនាំ អោយខាងជំនាញដាក់បង្កាន់ដៃដែកត្រង់កន្លែងខូចនោះ បានល្អប្រសើរឡើងវិញអស់ហើយ។ ដូចនេះសូមបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង