ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

81

ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងម​ហាផ្ទៃ បានថ្លែងថា ក្រុមអតីតគណបក្សប្រឆាំងជាច្រើនរូ​ប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននឹងបញ្ជូនខ្លួន ទៅតុលាការជាបន្ត​បន្ទា​ប់ ប​ន្ទាប់ពី​សមត្ថកិ​ច្ចរ​កឃើញថា សកម្មភាពរបស់អ្នកទាំង​​​នោះ គឺ​ជាការចូលរួមក្នុងផែនការផ្គូលរំលំ​រា​ជរដ្ឋា​ភិបាល​បច្ចុ​ប្បន្ន ហើយសម្តេច ចាត់ទុកថា ​ទង្វើ​របស់​ក្រុមអ្នកប្រឆាំងទាំងនោះ បានដើរហួសបន្ទាត់ក្រហម។ថ្លែងប្រាប់ក្រុមអ្នកសារ​ព័ត៌មា​ន ក្រោយបញ្ចប់មហាសន្និបាតអាណត្តិទី២ ​របស់​​សមាគ​ម​ជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ​កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡា​ហោម ស ខេង បានបញ្ជាក់ថា អ្វីដែលសមត្ថកិច្ចបាននិងកំពុងធ្វើ​ក្នុងពេលនេះ ​គឺមិនមែន​ជាការគំរាម​កំ​ហែងអ្វី​នោះទេ ដែលវាផ្ទុយទៅនឹងមតិរិះគន់មួ​យ​ចំ​នួន។ សម្តេចក្រឡាហោម​ បានប​ន្ដថា ប៉ុន្តែដោយសារពួកគេដើ​រ​ហួស​បន្ទាត់​ក្រហម ដែលជាការដើរតាមអតីតមេ​ប​ក្ស​​ប្រឆាំង ក្នុងការធ្វើរដ្ឋប្រហារ ​ទម្លាក់រាជរដ្ឋាភិបា​លស្របច្បាប់ ដែលជា​អំពើ​ក្បត់​ជាតិ។ វាជាធម្មតាទេ ដែលមតិលើកឡើងខុសគ្នា ​ហើយបើ​អ្នក​ទាំងនោះធ្វើសកម្ម​ភា​ពគាំទ្រ​អ្វី​ដែល សម រង្ស៊ី បានសម្រេចចិត្ត​និង​ប្រ​កូកប្រ​កាសនោះ ​​គឺជារឿងខុសច្បាប់ ​ដូច្នេះវា​មិន​មែនជាការគំរាមកំហែង​ទៅ​លើសិទ្ធិ​បញ្ចេញ​មតិអ្វី​នោះទេ ប៉ុន្តែវាជាការបំពានច្បាប់​។​

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះ​អាងថា កម្លាំងសមត្ថកិច្ចមិនអ​ត់​ឱនឲ្យនោះទេចំពោះ ​អ្នក​ដែលចូ​លរួម​ក្នុងសក​ម្មភាព​ប៉ុនប៉​ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបា​ល​ស្រប​ច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការ​ចា​ប់ខ្លួន​ជាបន្ដបន្ទាប់ ចំពោះអ្នកប្រព្រឹត្តខុសទាំង​នោះ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចាប់ខ្លួនរបស់កម្លាំងសមត្ថកិច្ច​មួ​យរ​យៈពេលចុ​ងក្រោ​យនេះ មិនមែនជាការគំរា​មកំ​ហែងខាងផ្នែកនយោបាយ​ ​ឬការបញ្ចេញមតិនោះ​ឡើ​យ ពោលសមត្ថកិច្ច​មើ​លឃើញ​ថា អ្នកទាំងអស់​នោះ​បាន​ដើរហួស​ព្រំដែន​កំណត់ ហើយបាននិងកំពុងអ​នុ​វត្តន៍តាមអ្វីដែលជាការអំពាវនាវរប​ស់​ឧក្រិ​ដ្ឋជន​ សម ​រង្ស៊ី ដែលមានចេតនាចង់ធ្វើ​រ​ដ្ឋប្រ​ហារ និងប្ដូររបបរាជា​និ​យម​។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “អ្នកលើកឡើងមតិខុស​គ្នា​ ប៉ុន្ដែត្រង់ថាបើគាត់ធ្វើសកម្មភា​ព​គាំទ្រអ្វី​ដែ​ល សម រង្ស៊ី បានសម្រេចចិត្ត បានប្រ​កូក​ប្រកា​ស នេះជាការខុសច្បាប់ ​អា​ហ្នឹង​ដើរ​ហួស ដូច្នេះវាមិនមែន​ជា​ការគំ​រាម​កំហែង ទៅលើសិទ្ធិបញ្ចេញមតិនោះ​ទេ​ បានន័យពួកគាត់​ធ្វើ​បំពាន​ច្បាប់ ការប្រមាថព្រះមហា​ក្ស​ត្រ ​ឬក៏គាត់ចង់​ធ្វើ​រដ្ឋប្រ​ហារ តាមរយៈបដិវត្ត​ន៍ព​ណ៌ ការប្រមូលកម្លាំងមហាជនផ្ដួ​ល​រំលំ​រដ្ឋា​ភិបាល អាហ្នឹងវាហួសក្រប​ខ័​ណ្ឌ​ ហើយការចាប់ខ្លូ​ន​ នឹងមើលតាមជាក់​ស្ដែ​ង”៕

អត្ថបទដែលជាប់ទាក់ទង