ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២០រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយ៨២២៣លានដុល្លារកើនឡើង២២,៧ភាគរយបើធៀបនឹងឆ្នាំ២០១៩

108

(ភ្នំពេញ)ក្នុងឆ្នាំ២០២០ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយសរុបប្រមាណ៣៣.៣៣៩.៦៣៣លានរៀលដែលស្មើនឹង៨២២៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រងរដ្ឋ។គម្រោងចំណាយនេះមានប្រមាណ២៨,០១% នៃផសសនិងកើនឡើង២២,៧ភាគរយបើធៀបនឹងឆ្នាំ២០១៩។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

សេចក្ដីព្រាងច្បាប់ស្ដីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ដែលគណៈរដ្ឋមន្រ្ដីកំពុងពិនិត្យក្នុងពេលនេះគឺជាថរិកាឆ្នាំទី២ដើម្បីគាំទ្រដល់ការអនុវត្ដអាទិភាពគោលនយោបាលសំខាន់ជាសារវន្ដដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាក្នុងដំណើរឆ្ពោះទៅមុខនៅមាគ៌ានៃការកែទម្រង់ស៊ីជម្រៅនិងការអភិវឌ្ឍព្រមទាំងលើមូលដ្ឋាននៃសមិទ្ធផលជាច្រើនដែលសម្រេចបានកន្លងមកទាំងខាងនយោបាយសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានក្នុងការបន្ដដំណើរការអភិវឌ្ឍកម្ពុជាជាឲ្យកាន់តែរីកចម្រើននិងរុងរឿងព្រមទាំងភាពសុខសាន្ដនិងសុខដុមរម្យនានៅក្នុងសង្គមជាតិឈានឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០និងឆ្នាំ២០៥០។

ក្នុងន័យនេះថរិកាឆ្នាំ២០២០ត្រូវបានរៀបចំនិងវិភាជដើម្បីអនុវត្ដសកម្មភាពអាទិភាពដែលត្រូវបានកំណត់ក្នុងកម្មវិធីនិងអាទិភាពគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ការអភិវឌ្ឍធនធានមនុស្សការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដការបន្ដអភិវឌ្ឍនិងបង្កើតតម្លៃបន្ថែមនៃវិស័យកសិកម្មការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈជាពិសេសការកែលម្អសេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរប្រព័ន្ធអប់រំកាន់តែមានគុណភាពខ្ពស់, ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ជាពិសេសការអនុវត្ដកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីបន្ដគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពនិងមានភាពធន់ខ្ពស់ធានាបានសមធម៌សង្គមដែលមានបរិយាប័ន្ននិងពង្រឹងស្ថានប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងដំណើរឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពូជាជាប្រទែសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ផែនការយុទ្ធសាស្រ្ដថរិកាដែលក្រសួងស្ថប័ននិងមន្ទីរជំនាញរាជធានីខេត្ដព្រមទាំងគ្រិះស្ថានសាធារណៈរដ្ឋបាលបានរៀបចំគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុធ្វើការបូកសរុបអំពីតម្រូវការចំណាយនិងវាយតម្លៃសមត្ថភាពនិងលទ្ធផលប្រមូលចំណូលធៀបនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចេញ។

ជាក់ស្ដែងកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្លាំងហើយក្បាល់ម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចពឹងផ្អែកច្រើនលើកត្តាខាងក្រៅអាចនឹងទទួលរងនូវឥទ្ធិពលអវិជ្ជមានពីហានិភ័យខាងក្រៅដោយមិនទាន់គិតទៅដល់ផលប៉ះពាល់បណ្ដាល់មកពីមិនច្បាស់លាស់ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួនក៏ដូចជាហានិភ័យខាងក្នុងប្រទេសមួយចំនួនទៀត។

ក្នុងន័យនេះកម្ពុជាចាំបាច់ត្រូវត្រៀមខ្លួននិងពង្រឹងសមត្ថភាពផ្ទៃក្នុងឲ្យបានល្អដើម្បីទប់ទល់បញ្ហាប្រឈមនិងហានិភ័យទាំងខាងក្នុងនិងខាងក្រៅខាងលើព្រមទាំងត្រូវធ្វើការវះកាត់ដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរាំរ៉ៃមួយចំនួនដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនិងធ្វើពិពិធកម្មសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានិងដើម្បីអាចឈរដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសផ្សេងៗទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។ទន្ទឹមនេះកម្ពុជាក៏ត្រូវខិតខំទ្វេដងក្នុងការទាក់ទាញការវិនិយោគនិងធុរកិច្ចដែលអាននឹងហូរចូលកម្ពុជាដោយសារសង្គ្រាមពាណិជ្ជកម្មនិងត្រូវក្ដាប់យកនូវកាលានុវត្ដភាពពីបដិវត្ដន៍ឧស្សាហកម្មទី៤និងសេដ្ឋកិច្ចឌីជីថលព្រមទាំងត្រូវសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។លើសពីនេះទៅទៀតកម្ពុជាត្រូវកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលកាន់តែស្អាតស្អំឆ្លាតវៃនិងមានសមត្ថភាពខ្លាំងពូកែដើម្បីអាគ្រប់គ្រងនិងដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចដែលកាន់តែធំនិងស្មុកស្មាញជាងមុនដូចបានគូសបញ្ជាក់ខាងលើបានប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេលវែង។

ឈរលើមូលដ្ឋានខាងលើនេះថរិកាឆ្នា២០២០ត្រូវបានគិតគូរនិងរៀបចំឡើងដើម្បីទ្រទ្រង់ដល់និរន្ដរភាពនៃប្រតិបត្តិការរបស់រដ្ឋចលនការនៃការកៃទម្រង់ពង្រឹងប្រព័ន្ធផ្ទៃក្នុងដើម្បីពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគតនិងដើម្បីត្រៀមខ្លួនទប់ទល់និងផ្ដល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមនិងហានិភ័យទាំងខាងក្នុងនិងខាងក្រៅប្រទេសពិសេសដើម្បីសម្រេចឲ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្រ្ដទាំង៤ដូចមានចែងក្នុងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទ៤ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព: កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភាគឺ៖

ធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយចីរភាពនិងធន់នឹងវិបត្តិតាមរយៈការធ្វើពិពិធកម្មនៃមូលដ្ឋានសេដ្ឋកិច្ចថ្មីៗដោយទូលំទូលាយនិងមានភាពប្រកួតប្រជែងជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការគ្រប់គ្រងអត្រាអតិផរណាឲ្យនៅទាបការធានាស្ថិរភាពអត្រាប្ដូរប្រាក់ការខិតខំបង្កើតទុនបម្រុងជាប្រចាំនិងការគ្រប់គ្រងបំណុលសាធារណៈដោយគត់មត់,

បង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណនិងគុណភាពជូនដល់ប្រជាជនកម្ពុជាពិសេសសម្រាប់ស្រទាប់យុវជនតាមរយៈការផ្ដល់ជំនាញព័ត៌មានទីផ្សារការងារការកែលម្អលក្ខខណ្ឌការងារការលើកកម្ពស់សកម្មភាពធុរកិច្ចនិងការជំរុញការវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេស

សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រឲ្យស្ថិតនៅក្នុងអត្រាទាបជាង១០%ការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញដោយផ្ដោតលើការលើកកម្ពស់ការចូលរួមក្នុងយន្ដការទីផ្សារការអនុវត្ដគោលដយោបាយគាំពារសង្គមការកាត់បន្ថយគម្លាតសង្គម

បន្ដពង្រឹងសមត្ថភាពនិងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់និងថ្នាក់ក្រោមជាតិដើម្បើធានាឲ្យបាននូវប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាពនៃសេវាសាធារណៈសំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើងក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ចនិងបរិស្ថានអំណាយផលបម្រាប់ការវិនិយោក។

ទន្ទឹមនេះដែរថរិកាឆ្នាំ២០២០ក៏បន្ដផ្ដោតការយកចិត្ដទុកដាក់លើវិស័យអាទិភាព៤គឺមនុស្សផ្លូវភ្លើងនិងទឺកព្រមទាំងកិច្ចការមួយទៀតដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មីដែលមានដូចខាងក្រោម

ការអភិវឌ្ឍធនធានមនុស្សដោយនឹងបន្ដផ្ដោតលើការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យានិងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសការលើកកម្ពស់សេវាសុខភាពសាធារណៈដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗជាពិសេសវិស័យឌីជីថល

ការបន្ដកែលម្អប្រព័ន្ធឡូជីស្ទីកនិងការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូនថាមពលនិងឌីជីថលនិងការអភិវឌ្ឍប្រភពកំណើតសេដ្ឋកិច្ចគន្លិះនិងថ្មីៗព្រមទាំងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលនិងបដិវត្តឧស្សាហកម្មទី៤វិស័យឌីជីថល

ការពង្រឹងការប្រកួតប្រជែងការលើកស្ទួយសហគ្រាសធុនតូចនិងមធ្យមព្រមទាំងសហគ្រិនភាពដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច

ការលើស្ទួយវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពព្រមទាំងការគ្រប់គ្រងនគរូបនីយកម្មក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ថវិកាឆ្នាំ២០២០ត្រូវបានរៀបចំដោយគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែងនិងវិភាជសម្រាប់អនុវត្តសកម្មភាពអាទិភាពដើម្បីឆ្លើយនឹងអាទិភាពគោលនយោបាយធំៗរបស់រាជរដ្ឋាភិបាលនិងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានាជាពិសេសការអនុវត្តឱ្យចេញលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩២០២៣របស់រាជរដ្ឋាភិបាលដែលជាមាគ៌ារយៈពេលមធ្យមសំដៅឈានទៅសម្រេចបាននូវបំណងបា្រថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា។ក្នុងន័យនេះថរិកាឆ្នាំ២០២០អាចត្រូវបានសន្និដ្ឋានថាជាឧបករណ៌ដ៏មានប្រសិទ្ធភាពមួយក្នុងការជួយឲ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងហានិភ័យទាំងក្នុងនិងក្រៅប្រទេសហើយក៏ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននិងអាចសម្រេចបុព្វហេតុចម្បងៗរបស់ខ្លួនជាពិសេសការបង្កើតល្បឿននៃការអភិវឌ្ឍការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈនិងការចូលរួមដោះស្រាយបញ្ហាជាច្រើនទៀតរបស់ជាតិនិងប្រជាជនដែលស្ដែងឡើងតាមរយៈការបន្ដដំឡើងបា្រក់បៀវត្សជូនមន្រ្ដីរាជការទូទៅឲ្យកាន់តែខ្ពស់ជាង១លានរៀលក្នុងឆ្នាំ២០២០និងការបង្កើនការផ្ដល់នូវមធ្យោបាយនិងធនធានសមស្របដល់ក្រសួងស្ថាប័នដើម្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅឲ្យកាន់តែមានប្រសិទ្ធភាពព្រមទាំងបន្ដគាំទ្រការវិនិយោគចាំបាច់នានាដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។

ទន្ទឹមនេះថរិកាឆ្នាំ២០២០ក៏បានគូសបញ្ជាក់នូវការបេ្ដជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលក្នុងការខិតខំបង្កើនប្រសិទ្ធភាពនិងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទដើម្បីឆ្លើយតបនឹងតម្រូវការចំណាយតាមរយៈការជំរុញអនុវត្ដឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតនូវយុទ្ធសាស្រ្ដកៀរគរចំណូល២០១៩២០២០ដែលជាមូលដ្ឋានសម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលក៏ដូចជាដើម្បីធ្វើឲ្យប្រព័ន្ធពន្ធដារក្លាយជាឃ្នាស់សេដ្ឋកិច្ចដោយបន្ដផ្សារភ្ជាប់ការគិតគូរនិងយកចិត្តទុកដាក់ទៅដល់អ្នកមានចំណូលទាបនិងអាជីវកម្មតូចតាច។

សរុបមកថរិកាឆ្នាំ២០២០ត្រូវបានរៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថរិកាដោយផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើមនុស្សនិងការកែទម្រង់រចនាសម្ព័ន្ធដែលមានអភិបាលកិច្ចជាស្នូលហើយអាចប្រសិទ្ធនាមបានថាជាថរិកាយុទ្ធសាស្រ្ដនៃការផ្គួបកម្លាំងសរុបដើម្បីទប់ទល់នឹងបញ្ហាប្រឈមនិងហានិភ័យទាំងក្នុងនិងក្រៅប្រទេសតាមរយៈការពង្រឺងសមត្ថភាពផ្ទៃក្នុងដោយជំរុញឲ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅនិងមុតស្រួចដើម្បីធានាសុខសន្ដិភាពស្ថិរភាពនិងចីរភាពនៃកំណើនសេដ្ឋកិច្ចសំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជនលើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០និងឆ្នាំ២០៥០

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងខិតខំប្រឹងប្រែងឱ្យស្មារតីនិងខ្លឹមសារនៃការចរចាថវិកាត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួននៅក្នុងការអនុវត្តដើម្បីធានាបាននូវភាពស័ក្ដិសមពិតប្រាកដនៃថវិកាព្រមទាំងបន្ដយកចិត្តទុកដាក់លើប្រសិទ្ធភាពប្រតិបត្តិការដើម្បីធានាថារាល់ចំណាយត្រូវបានធ្វើឡើងក្នុងតម្លៃសមរម្យមានគុណភាពសមស្របតាមលទ្ធភាពក្នុងបរិមាណដែលត្រូវការជាក់ស្ដែងព្រមទាំងក្នុងពេលវេលាដែលចាំបាច់ត្រូវការប្រើប្រាស់។ទន្ទឹមនេះក្រោមការដឹកនាំផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីក្នុងឋានៈជាអគ្គមេបញ្ជាការតែមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនាមជាសេនាធិការបច្ចេកទេសនឹងបន្ដប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុនិងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលទ្ធផលចុងក្រោយគឺអាស្រ័យយ៉ាងខ្លាំងទៅលើសុឆន្ទៈនិងការទទួលខុសត្រូវព្រមទាំងសមត្ថភាពគ្រប់គ្រងនិងចាត់ចែងថវិការបស់ក្រសួងស្ថាប័នសាមីផ្ទាល់។ដូចនេះការបន្ដចូលរួមរបស់ក្រសួងស្ថាប័ននៅក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមសមត្ថកិច្ចរបស់ខ្លួនគឺជាកត្តាចាំបាច់មិនអាចខ្វះបានឡើយ។

ក្នុងន័យនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្នើសុំការគាំទ្ររបស់រាជរដ្ឋាភិបាលដើម្បីសម្រេចឱ្យបាននូវគោលដៅនិងវិធានការទាំងឡាយដូចបានលើកឡើងខាងលើជាពិសេសការបន្ដអនុវត្តឱ្យមានប្រសិទ្ធភាពនូវការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យឱ្យកាន់តែមុតស្រួចជាងមុននិងផ្ដល់លទ្ធផលជាក់ស្ដែងដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារគឺឆ្លុះកញ្ចក់ងូតទឹកដុះក្អែលព្យាបាលនិងវះកាត់ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់សូមមេត្តាផ្ដល់ការគាំទ្រនិងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិដោយឈរលើគោលការណ៍តម្កល់ប្រយោជន៍ជាតិនិងប្រជាជនជាធំដើម្បីជម្នះបាននូវបញ្ហាប្រឈមហានិភ័យនិងឧបសគ្គទាំងឡាយដើម្បីនាំនាវាកម្ពុជាទៅកាន់ត្រើយសុខសន្ដិភាពយូរអង្វែងវឌ្ឍនភាពវិបុលភាពនិងយុត្តិធម៌សង្គម។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅរសៀលទី២៥ខែតុលាឆ្នាំ២០១៩នេះបានបង្ហាញខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ដែលមានចំនួន១៨ទំព័រ។

 

 

អត្ថបទដែលជាប់ទាក់ទង