ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

75

សាហាវ!ទាហានថៃម្នាក់ បាញ់សម្លាប់មេបញ្ជាការ រួចចេញមកបាញ់អ្នកដំណើរតាមផ្លូវស្លាប់សរុប១២នាក់

វេបសាយស្រុកថៃបានផ្សាយ ថា នៅវេលាម៉ោង៥កន្លះល្ងាចថ្ងៃទី៨កុម្ភៈ នេះ មានករណីកូនទាហានស័ក្តមួយម្នាក់ បាញ់សម្លាញ់មេបញ្ជាការនិងម្តាយយាយគាត់ទៀត មុននឹងទៅបាញ់ទាហានយាមឃ្លាំងរថយន្តនិងកាំភ្លើងស្លាប់ម្នាក់ទៀត បានបើកឡានរត់ចេញពីបន្ទាយដែលស្ថិតក្នុងខេត្តនគររាជស៊ីម៉ា។ ពេលវាបើកឡានមកដល់ក្រុង ទាហាននេះក៏រត់ចូលហាងផ្សារទំនើបគេចខ្លួន និងពេលកំពុងរត់គេចខ្លួននោះវានៅបានបាញ់ប្រជាជនដែលឆ្លងកាត់មុខវាស្លាប់អស់៩នាក់ទៀត មានកូនសិស្ស ម៉ូតូឌុបនិងអ្នកដំណើរទូទៅ។
ប្រភពព័ត៌មានផ្សាយថាមកដល់ម៉ោងនេះ មិនទាន់ចាប់បានវាទេ ហើយពេលកំពុងគេចខ្លួននោះវាបង្ហោះផ្សាយ តាមហ្វេសប៊ុកជារហូតនូវខ្លឹមសារជាច្រើនដូចជា សម្លាប់បានបីនាក់ដើម្បីសងសឹក។ មនុស្សយើងធ្វើម៉េចក៏ចៀសស្លាប់មិនផុតដែរ។
ទាហាននេះឈ្មោះJakrapanth Thommaអាយុ៣២ឆ្នាំ។វាខឹងមេរឿងទំនាស់ដីធ្លី៕

អត្ថបទដែលជាប់ទាក់ទង