ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បដិសេធវីដេអូដែលផ្សព្វផ្សាយដោយគណនីហ្វេសប៊ុក Guthleber Sophea ពាក់ព័ន្ធនឹងឱសថសម្រាប់ព្យាបាល ឬបង្ការជំងឺកូវីដ១៩

133

 

ភ្នំពេញ៖ បន្ទាប់ពីមានគណនីហ្វេសប៊ុក Guthleber Sophea បានបង្ហោះវីដេអូ បង្ហាញពីឱសថសម្រាប់ព្យាបាល ឬបង្ការជំងឺកូវីដ១៩ ជាច្រើនប្រភេទរួចមក ក្រសួងសុខាភិបាល បានប្រកាសបដិសេធទាំងស្រុង នូវព័ត៌មានមិនពិតដែលបានបង្ហោះដោយវីដេអូនៃគណនីខាងលើ ដែលបាននិយាយពីប្រភេទឱសថទាំងនេះ ថាអាចការពារ ឬព្យាបាលជំងឺកូវីដ១៩ ដោយគ្មានការទទួលស្គាក់ពីអាជ្ញាធរសុខាភិបាលនៃប្រទេសណាមួយ និងអង្គការសុខភាពពិភពលោកឡើយ។

ក្រសួងសុខាភិបាល បានប្រកាសថា ដើម្បីចៀសវាងគ្រោះថ្នាក់ពីការប្រើប្រាស់ឱសថទាំងនោះ ក្នុងការព្យាបាល ឬបង្ការជំងឺកូវីដ១៩ ដែលខុសពីពិធីសារ ស្តីពីការព្យាបាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល នឹងអាចប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ “ហាមប្រើប្រាស់” ឱសថខាងលើនេះ ដោយគ្មានវេជ្ជបញ្ជា។

ក្រសួងសុខាភិបាល សូមជម្រាប់ជូនដល់សាធារណជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ទាំងអស់ថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានា ក្នុងពិភពលោកដែរ បានរៀបចំនូវពិធីសារសម្រាប់ការព្យាបាលជំងឺកូវីដ១៩ ដោយពុំមានឱសថ ដូចដែលបានផ្សព្វផ្សាយក្នុងវីដេអូនេះឡើយ។ ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿតាមព័ត៌មានមិនពិតនេះឡើយ ព្រោះប្រភេទឱសថទាំងអស់នេះ មានគុណភាពព្យាបាលខុសៗគ្នា ហើយមានផលរំខានផ្សេងៗគ្នាដែរ ហើយនៅពេលប្រើប្រាស់មិនបានត្រឹមត្រូវ វាអាវបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង