ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

56

 

ខេត្តសៀមរាប÷ ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូបណ្តាលឲ្យស្លាប់សមត្ថកិច្ចបានឲ្យដឹងថាពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិឪឡោកឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាប។

លោកវរសេនីយ៍ទោលឹមសម្បត្តិអធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាករណីចុះស្ដាអណ្ដូងដែលមានជម្រៅ៧ម៉ែត្រនៅភូមិឪឡោកឃុំបាគងបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់។ទី១.ឈ្មោះឈុត.ស៊ានភេទប្រុសអាយុ៣៩ឆ្នាំរស់នៅនៅភូមិឪឡោកបាគងស្រុកប្រាសាទបាគង។ទី២.ឈ្មោះយឿម.រ៉ាត់ភេទប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិស្ទឹងឃុំបាគងស្រុកប្រាសាទបាគង។

ចំណែកម្ចាស់ផ្ទះមានឈ្មោះធិត.សួន(ហៅ)ប៉ក់ភេទស្រីអាយុ៤៥ឆ្នាំនៅភូមិឪឡោកជាអ្នកជួលក្នុង១នាក់តម្លៃ៣០០០០រៀល។លោកបន្តថា  តាមការសន្និដ្ឋាននិងធ្វើកោសល្យវិច័យបានឲ្យដឹងថា  ករណីស្លាប់នេះគឺបណ្តាលមកពីខ្វះអ៊ុកស៊ីសែនដកដង្ហើមក្នុងអណ្តូងលូ

អត្ថបទដែលជាប់ទាក់ទង