ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មន្ត្រី​ជំនាញ ចាប់​ដោះ​ផ្លាកលេខ​ក្លែងក្លាយ “​បាត់ដំបង វត្ត​ម្លប់​ពោធិ​ព​ព្រឹក្ស​”

90

 

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៧​ខែមិថុនា​នេះ បាន​ឲ្យ​ដឹងថា ករណី​ផ្លាកលេខ​ក្លែងក្លាយ “​បាត់ដំបង វត្ត​ម្លប់​ពោធិ​ព​ព្រឹក្ស​” ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង និង​មន្ត្រីនគរបាល​យុត្តិធម៌​ខេត្តបាត់ដំបង​ចុះ​ដក ហូត​និង​តម្រូវឱ្យ ម្ចាស់​ធ្វើ​កិច្ចសន្យា​។​

​ប្រភព​ដដែល បាន​បន្តថា គ្រប់​ផ្លាក​សម្គាល់​យានយន្ត ទាំងអស់​ត្រូវមាន​ទម្រង់ ដែល​អនុលោម​តាម អនុក្រឹត្យ លេខ ៧៣ អនក្រ​.​បក ស្តីពី ការចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ ចុះ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩​។​

​ម្ចាស់​រថយន្ត​ដែលមាន​ផ្លាកលេខ​ទម្រង់​មិន​ត្រឹមត្រូវ ឬ​ផ្ទុយ​ពី ស្មារតី​អនុក្រឹត្យ​ខាងលើ ត្រូវ​ដកចេញ​ជាបន្ទាន់ រួច​ត្រូវ​ទៅធ្វើ​ការចុះបញ្ជី​បំពាក់​ផ្លាកលេខ​ស្របច្បាប់ ឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​មិន​អនុញ្ញាត​ធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ​បានឡើយ​។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយម​ប្រើ​ប្រាស់បណ្តាញសង្គមបានជ្រាបថាពីថ្ងៃទី៦ ខែ មិ​ថុនា ឆ្នាំ២០២០ មានរថយន្តមួយគ្រឿងកំពុងធ្វើរា​ចរណ៍លើដងផ្លូវ​សាធារណៈ ដែលរថយន្តមួយគ្រឿងនេះមានពាក់ផ្លាកលេខ​ (បាត់ដំបង​ -វត្តម្លប់ពោធិព្រឹក្ស)។

ការប្រើប្រាស់ស្លាកលេខ​បែបនេះត្រូវបានអ្នក​ប្រើប្រាស់បណ្តាញសង្គម​ក៏ដូចសាធារណជនដែលបានឃើញ​មានការរិះគន់ចំពោះបញ្ហានេះ​ និងស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការ​ស្រាវ​ជ្រាវនិងបកស្រាយបំភ្លឺ។

ទទួលបានព័ត៌មាននេះពីក្រុមការងារ ប្រតិកម្មរហ័ស​GCNPស្នងការដ្ឋាន​នគរបាលខេត្តបា​ត់​ដំបង​ បានសហ​ការជាមួយមន្ទីរសាធារណ​ការ​និងដឹកជញ្ជូនខេត្តបាត់ដំបង ​ធ្វើការ​ស្រាវ​ជ្រាវលើករណីនេះ​ជាបន្ទាន់ រហូតដល់ព្រឹកថ្ងៃទី​ ៧​ ខែ​ មិថុនា​ ឆ្នាំ​២០២០នេះ​ បានរកឃើញរថយន្តបំពាក់ផ្លាក​លេខ​ខាងលើ​ ស្ថិតនៅក្នុងស្រុកថ្ម​គោល​ ខេត្តបាត់ដំបង​ ជាកម្មសិទ្ធិរបស់(វត្ត​ម្លប់ពោ​ធិព្រឹក្ស)។

ក្រោយពេលសាកសួរបំភ្លឺលោកប្រធានមន្ទីរសា​ធារ​​ណ:ការនិងដឹកជញ្ជូនបាន​ បានបញ្ជាក់ថា​ នេះជាផ្លាកលេខក្លែងក្លាយ​ ហើយបានធ្វើការដក​ហូត​យក(ផ្លាក​លេខក្លែងក្លាយ)ខាងលើនេះទៅ​រក្សាទុក​ ហើយពេលនេះដែរសម​ត្ថកិច្ចនគរ​បា​ល​​កំពុងធ្វើការស្រាវជ្រាវរកទីតាំង (អ្នកផលិត)​ ស្លាក​លេខក្លែងក្លាយនេះដើម្បីអនុវត្តតាមនីតិវិធី។

យើងខ្ញុំសូមអំពាវនាវដល់បងប្អូនមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវទាំងអស់គ្នាដើម្បីសេចក្តីសុខ​ សុវត្ថិភាពចំពោះជីវិតរបស់​យើង​ ក្រុមគ្រួសារយើង​ និងជីវិតអ្នកដទៃ៕​

អត្ថបទដែលជាប់ទាក់ទង