ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​តេ​ជោ​សែន​ដាក់បទបញ្ជា​ថ្មី ឱ្យ​បណ្ដា​អាជ្ញាធរ​ដែល​នៅជាប់​ព្រំ ដែន រវាង​កម្ពុជា​-​ថៃ ត្រូវ​ពង្រឹង​នៅតាម​ច្រកព្រំដែន​បន្ថែមទៀត​

63

​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​បទបញ្ជា​ជាថ្មី ឱ្យ​បណ្ដា​អាជ្ញាធរ​ដែល​នៅ ជាប់​ព្រំ ដែន រវាង​កម្ពុជា​-​ថៃ ត្រូវ​ពង្រឹង​នៅតាម​ច្រកព្រំដែន​បន្ថែមទៀត បន្ទាប់ពី​មាន​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ក៏ប៉ុន្តែ​បែរជា​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តតាកែវ​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា ត្រូ វ ឲ្យ​ពួកគាត់​ធ្វើ ច​ត្តា ឡី​ស័ក​នៅ​ទីនោះ​តែម្ដង ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឆ្លងទៅ​ខេត្ត​ផ្សេង​នោះឡើយ ហើយ​សម្តេច​ក៏បាន​បញ្ជា​ឱ្យ​ស្រាវជ្រាវ​រក​បុគ្គ ល​ជា​មេក្លោង ដែលនាំឱ្យ​កើត​បញ្ហា​នេះ ដើម្បី​ចាត់វិធានការ​ទៅតាម​ច្បាប់​ផងដែរ​។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ដែល​ជាប់​នឹង​ព្រំដែន​ថៃ​ទាំងអស់ ពិនិត្យ​ឲ្យ​បាន​តឹងរឹង​បំផុត ចំពោះ​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ខណៈ​មាន ពលករ​ខ្មែរ​ជាច្រើន​នាក់ បាន​វិល​ពី​ប្រទេស​ថៃ​វិញ​ដល់​ខេត្តតាកែវ ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវ​សួររក​មេខ្យល់ ដែល​នាំ​ពួកគាត់​ឲ្យ​ខាន​តែ​បាន ៕

អត្ថបទដែលជាប់ទាក់ទង