ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាកសពក្មេងស្រីមួយរូប ដែលគេប្រទះឃើញស្លាប់ដោយអំពើឃាតកម្ម រំលោភ សម្លាប់

62

ស្រុកព្រៃនប់៖ ក្រោយធ្វើកោសល្យវិច័យរួចសមត្ថកិច្ច បញ្ជាក់ថា សាកសពក្មេងស្រីមួយរូប ដែលគេប្រទះឃើញស្លាប់នៅម្តុំកន្លែងកម្សាន្តទឹកធ្លាក់ ក្នុងភូមិបត់សិរមាន់ឃុំព្រៃនប់ស្រុកព្រៃនប់ គឺស្លាប់ដោយអំពើឃាតកម្ម រំលោភ សម្លាប់។ ក្មេងស្រីរងគ្រោះឈ្មោះអឿន ស្រីណុច អាយុ១៤ឆ្នាំ ជាសិស្សសាលា រស់នៅភូមិព្រៃនប់១ ឃុំ,ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបាត់ពីផ្ទះកាលពី រសៀលថ្ងៃ១៧សីហា២០១៩ រហូតមកដល់រសៀលថ្ងៃ២២សីហា២០១៩នេះ ទើបគេបានប្រទះឃើញក្មេងស្រីរងគ្រោះ ស្លាប់បាត់ទៅហើយ។
ក្រោយពីប្រគល់សាកសពជូនសាច់ញាតិតាម និតិវិធី ដើម្បីធ្វើបុណ្យ សមត្ថកិច្ចគ្រប់ផ្នែក និងអជ្ញាធរមូលដ្ឋានពាក់ពន្ធ័ក៍បានបើកប្រតិបត្តិការបន្ទាន់ភ្លាមៗដែរ ស្រាវជ្រាវវែកមុខរកជនដៃដល់ដែលធ្វើសកម្មភាពរំលោភ សម្លាប់ក្មេងស្រីរងគ្រោះ យកមកផ្តន្ទាទោសតាមច្បាប់។

មហាជនបានលើកឡើងថា ពាក្យចាស់លោកថា ឈាមស្រែកស្បែកហៅ ដូច្នេះសង្ឃឹមថា ជនល្មើសប្រាកដជានឹងត្រូវសមត្ថកិច្ចវែកមុខរកឃើញយកមកកាត់ទោសជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង