អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកជួសជុលបាន ៨៥ភាគរយហើយ
ភ្នំពេញ៖លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃនៃការចាប់ផ្តើមជួសជុលនិងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកគិតមកដល់ពេលនេះ អាងហែលទឹក និងអាងលោតសម្រេចបានប្រមាណជា៨៥ភាគរយហើយ។
លោកអគ្គលេខាធិការបានបន្តថា គ្រោងនឹងបញ្ចប់ការជួសជុលជាផ្លូវនាចុងខែតុលា ដើមខែវិច្ចិកា ឆ្នាំ២០១៩តាមពិតយើងគ្រោងបញ្ចប់ចុងខែកញ្ញាទេដោយសារតែយើងត្រូវការផ្លាស់ប្តូរបច្ចេកទេសមួយចំនួនទើបបញ្ចប់ដើមខែវិច្ចិកាវិញ។ ឈ្នាន់សម្រាប់លោតទឹកត្រូវធ្វើ ថ្មីឡើងវិញទំាងអស់តាមស្តង់ដារអន្តរជាតិ។ការជួស
ជុលថ្មីនេះចំណាយថវិកាអស់ជាង២លានដុល្លារសហរដ្ឋអាមេរិក ។
លោកបានអះអាងថាការជួសជុលនិងសាងសង់អាងហែលទឹកនេះគម្រោងចំណាយរយៈពេលពី៧ទៅ៨ខែ ដោយចាប់ដំណើរការជួសជុល និងសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងគ្រោងបញ្ចប់ នៅចុងខែឧសភា ឆ្នាំ២០១៩ ដើម្បីដាក់ឲ្យដំណើរការឡើងវិញ សម្រាប់ឲ្យកីឡាករ-កីឡាការិនីកម្ពុជា ធ្វើការហ្វឹកហាត់ ក្នុងការត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣៕