ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋភូមិពពេល ស្ម័ត្រចិត្តប្រគល់អាវុធកែច្នៃ ដល់សមត្ថកិច្ចនៅឃុំខ្នងភ្នំចំនួន ២៤ដើម

66

មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីបងប្អូនប្រជាពលរដ្ឋ បានស្តាប់នូវការផ្សព្វផ្សាយ របស់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្តីពីគោលនយោបាយ (ភូមិឃុំ មានសុវត្ថិភាព )ទាំង០៩ចំណុច ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្តាភូមិ ឃុំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយមានការរួមសហការជាមួយអាជ្ញាធរភូមិ ឃុំ និងមន្ត្រីបរិស្ថាន រួចមក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នោះ ក៏មានបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់បានប្រើប្រាស់នូវអាវុធកែច្នៃ សម្រាប់ការដើរបរបាញ់សត្វនៅលើខ្នងភ្នំគូលែន បានស្ម័ត្រចិត្ត យកអាវុកែច្នៃទាំងនោះ មកប្រគល់ជូនកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខ្នងភ្នំ និងមន្ត្រីបរិស្ថាន ដើមី្បធ្វើការគ្រប់គ្រង ក្នុងការធានានូវសន្តិសុខ សុវត្ថិភាពនៅក្នុងមូលដ្ឋានផងដែរ ។
តាមការបញ្ជាក់របស់លោកអធិការនគរបាលស្រុកស្វាយលើ ក៏បានឲ្យដឹងផងដែរ កន្លងមកនៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាបនេះ តែងកើតមាននូវអំពើហិង្សា រវាងប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន ព្រមទាំងបានប្រើប្រាស់អាវុធកែច្នៃនេះ ធ្វើការបាញ់ប្រហារគ្នា ក្រៅពីយកទៅប្រើប្រាស់បបាញ់សត្វក្នុងព្រៃ បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ ។ ក្នុងពេលនោះលោកមេប៉ុស្ដិ៍ខ្នងភ្នំ ក៏បានអំពាវនាវទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ថា សូមឈប់ផលលិតកាំភ្លើងកែច្នៃនេះប្រើប្រាស់ទៀត ពីព្រោះវាខុសទៅនឹងច្បាប់រដ្ឋរបស់យើង ។ លោកក៏បានឲ្យដឹងទៀតថា អាវុធកែច្នៃទាំង២៤ដើមនេះ គឺមានកាំភ្លើងព្រៃ ១៩ដើម , កាំភ្លើងខ្យល់ ០៥ដើម ។ ម៉្យាងទៀតនៅពេលដែលបងប្អូន បានស្ម័ត្រចិត្តប្រគល់អាវុធទាំងនេះ ដល់កម្លាំងសមត្ថកិច្ច យកមកធ្វើការគ្រប់គ្រង និងរងចាំស្នើសុំការសម្រេចទៅថ្នាក់ដឹកនាំ ដើមី្បធ្វើការដុតបំផ្លាញចោល ។
ក្រោយពីធ្វើការប្រគល់រួចមក កម្លាំងសមត្ថកិច្ចនគរបាល បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ៕

អត្ថបទដែលជាប់ទាក់ទង