យុវជនល្មោភកាមចាប់រំលោភក្មេងស្រីអនិតិជន ជាប់អន្ទាក់ប៉ូលិស
ភ្នំពេញ៖ក្រុមសមត្ថកិច្ចប៉ូលិបានអោយដឹងថាដោយស្តីពីករណី រំលោភសេពសន្ថវៈ លើអនីតិជនអាយុ១៤ឆ្នាំ ត្រង់ចំណុចរោងធ្វើចង្ក្រានដី ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២១និង០០នាទី (បទឧក្រិដ្ឋ)។
ពាក្យបណ្តឹងឈ្មោះ ឈួន វុត្ថា ភេទស្រី អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ។ឃាត់ខ្លូនជនសង្ស័យថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទីម្នាក់ ឈ្មោះ យ៉ាត ផានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
វត្ថុតាងចាប់យកៈ ១-ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកមាសមួយគ្រឿង ២/កាបូបលុយពណ៌សូកូឡាចំនួន០១។
កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង២១និង០០នាទី ក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះ ទៅបន្ទប់ទឹកដែលមានចំងាយពីផ្ទះប្រហែល២០ម៉ែត្រ ។ ពេលជនរងគ្រោះដើរទៅជិតដល់បន្ទប់ទឹក ស្រាប់តែជនសង្ស័យ ដែលកំពុងតែឈរនៅក្បែរបន្ទប់ទឹក បានចាប់ទាញដៃក្មេងស្រីរងគ្រោះយកទៅរោងធ្វើចង្ក្រានដី ដែលចំងាយពីផ្ទះជនរងគ្រោះប្រហែល៥០ម៉ែត្រ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ខ្ទប់ក្មេងស្រីរងគ្រោះទៅនឹងជញ្ជាំងរោង និងគំរាមក្មេងស្រីរងគ្រោះមិនអោយស្រែក រួចចាប់ឱបថើប ផ្តួលក្មេងស្រីរងគ្រោះទៅលើដី ចាប់សម្រាតខោក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះបានសម្រេចចំនួន២លើក ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានអោយជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ចំណែករូបគេ ក៏បានដើរទៅកន្លែងស្នាក់នៅក្នុងរោងកម្មករ ។ ពេលក្មេងស្រីរងគ្រោះដើរទៅដល់ផ្ទះត្រូវម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ មានការសង្ស័យដោយឃើញក្មេងស្រីរងគ្រោះដើរឆ្លេឆ្លាចុះឡើង ទឹកមុខមានសភាពស្លេកស្លាំង ក៏បានសួរនាំក្មេងស្រីរងគ្រោះ ទើប បានដឹងរឿងរ៉ាវខាងលើ ហើយគាត់ បាននាំក្មេងស្រីរងគ្រោះទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស អោយជួយអន្តរាគមន៍ ។ លុះដល់វេលាម៉ោង១១យប់ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍នគរបាលដ្ឋបាលព្រៃស បានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចរោងកម្មករស្នាក់នៅ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃសខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចយើងថា រូបគេពិតបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះបានសម្រេចចំនួន០២លើក ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើ គឺត្រូវសមត្ថកិច្ច អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ត ដើម្បីកសាងសំណំុរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញ៕