សមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជាត្អូញត្អែរ ពីការខ្វះខាតសម្ភារៈហ្វឹតហាត់
ភ្នំពេញ៖លោក គុជ វណ្ណៈ អនុប្រធានសមាគមហ្វឹតហាត់ បាញ់កាំភ្លើងកម្ពុជាបានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នសមាគមហ្វឹតហាត់ បាញ់កាំភ្លើងកម្ពុជាមានការខ្វះខាត សម្ភារៈហ្វឹតហាត់មួយចំនួន សម្រាប់ឲ្យកីឡាករ-កីឡាការិនីធ្វើការហ្វឹកហាត់ោបានជាប្រចាំនោះ។
សម្ភារៈហ្វឹតហាត់មួយចំនួនដែលខ្វះខាតរួមមាន កាំភ្លើងតាមស្តង់ដារអន្តរជាតិនិងគ្រាប់សេវ ដោយសារឧបករណ៍ទំាង២នោះ មានតម្លៃថ្លៃធ្វើឲ្យសមាគមហ្វឹតហាត់បាញ់កាំភ្លើងកម្ពុជា មិនអាចមានលទ្ធភាពទិញបានឡើយ។
លោកក៏អំពាវនាវដល់លោកអ្នកដែលចង់ហ្វឹកហាត់កីឡាបាញ់កាំភ្លើង និងបណ្តាលក្រុមហ៊ុនឯកជននានា ដែលចង់ជួយឧបត្ថម្ភអាចទាក់ទង ជាមួយនឹងសមាគមដើម្បីអភិឌ្ឍនវិស័យកីឡាកាំភ្លើងកម្ពុជា ត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដោយកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោកគុជ វណ្ណៈបានបន្ថែមទៀងថា លោកនាយឧត្តមសេនីយ៍មៀចសុផាន់ណា ជាប្រធានសមាគម
ហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លោកតែងតែខិតខំប្រឹងប្រែងជួយដល់សមាគមគ្រប់ពេល។
សូមបញ្ជាក់ថា កីឡាបាញ់កាំភ្លើងកម្ពុជាក៏ជាប្រភេទកីឡាដែល មានសក្ដានុពលមួយដែរហើយក៏ជាប្រ
ភេទកីឡាដែលធ្លាប់ដណ្ដើម បានមេដាយពីស៊ីហ្គេមទៀតផង។សហព័ន្ធនេះបានស្លាប់មួយរយៈហើយតែត្រូវ
បានលោកនាយឩត្តមសរនីយ៍មៀចសុផាន់ណា សង្គ្រោះឡើងមកវិញ ទើបមានដំណើរការនិង មានការប្រកួតមកទល់សព្វថ្ងៃនេះវិញនោះ ៕