ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុងហ្គីលម៉ូដូ៩រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក នៅប្រទេសកូរ៉េ

85

ភ្នំពេញ៖នាល្ងាចថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩ សហព័ន្ធកីឡាតុងហ្គីលម៉ូដូ(Tong Il Moodo)កម្ពុជាបាន
បញ្ជូនប្រតិភូកីឡារបស់ខ្លួនចំនួន៩រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតក្បាច់គុនចម្រុះជើងឯកពិភពលោក “World Chhung Ju Martial Art Mastershit 2019” លើកទី២នៅសាធារណរដ្ធកូរ៉េដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខេសីហាដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។
លោកឈួន ចន្ថាជាគ្រូបង្វឹកបានឲ្យដឹងថា សម្រាប់ការព្រឹត្តិការណ៍ប្រកួតដ៏ធំមួយនេះ មានកីឡាចំនួន
២៦ប្រភេទចូលរួមប្រកួត ហើយក៏មានបណ្ដាប្រទេសជាច្រើន នៅលើពិភពលោកចូលរួមដែរ ប៉ុន្តែលោកគ្រាន់តែដឹងថា សម្រាប់ប្រភេទកីឡាតុងហ្គីលម៉ូដូមួយ មានប្រទេសចំនួន ២០ប្រទេស ចូលរួម ។
ការទៅចូលរួមប្រកួតនេះសហព័ន្ធតុងហ្គីលម៉ូដូកម្ពុជា បញ្ជូអត្តពលិកចំនួន៥នាក់ ក្នុងនោះកីឡាករ២នាក់ គឺកីឡាករ ញឹល យុគអ៊ីល ប្រកួតលើវិញ្ញាសាផ្នែកប្រយុទ្ ធក្នុងប្រភេទទម្ងន់៨០គីឡូក្រាមនិងកីឡា ស្រី រាជបុត្រផ្នែកប្រយុទ្ធប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមចុះក្រោម។
ចំពោះកីឡាការិនី៣រូបវិញនោះមាន កីឡាការិនី ស៊ីថា ស្រីលីនប្រយុទ្ធក្នុងប្រភេទទម្ងន់៦០គីឡូក្រាមចុះ កីឡាការិនីហុងគឹមហួយ ម្ចាស់មេដាយមាសពិភពលោក និងមេដាយមាសអាស៊ីប្រកួត ក្នុងប្រភេទទម្ងន់៥០គីឡូក្រាមចុះ និងកីឡាការិនី ម៉ាន់ ស៊ីម៉ាប្រកួតលើវិញ្ញាសាសម្ដែង។
ចំពោះប្រតិភូដឹកនាំមានលោក ជា វណ្ណចន្ត្រា និងលោក ឈួន ចន្ថា តែអ្វីដែលជាមោទនៈភាពបំផុតនោះ យើងបានបញ្ជូនអជ្ញាកណ្ដាលកម្រិតអន្តរជាតិ តំណាងឱ្យកម្ពុជា ចំនួន២រូបគឺលោក រើន គន្ថានិងលោក ហួរ ប៉េងលាបទៅចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែរ។
លោកឈួនចន្ថាបានបន្តថា ការទៅចូលរួមប្រកួតលើកនេះ យើងមិនសូវមានសង្ឃឹមច្រើន ក្នុងការដណ្ដើមយកមេដាយ ត្រឡប់មកវិញនោះទេ ដោយសាតែប្រទេសជាច្រើន គេបញ្ជូនសុទ្ធតែកីឡាករខ្លាំងទៅចូលរួមប្រកួត តែយើងនៅមានសង្ឃឹមខ្លះៗដែរ ចំពោះកីឡាករ២រូបគឺកីឡាករ ស្រី រាជបុត្រនិងកីឡាការិនី ហុង គឹម
ហួយ។
ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំមួយនេះ ត្រូវបានគេរៀបចំធ្វើឡើង រយៈពេល៣ឆ្នាំម្ដង សម្រាប់ការប្រកួតលើកទី១ កាលពីឆ្នាំ២០១៦ តុងហ្គីលម៉ូដូធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿង ប៉ុន្តែឆ្នាំនេះ យើងនឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយម កជូនជាតិ៕

អត្ថបទដែលជាប់ទាក់ទង