ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាងសៅ សុភាចេញបកស្រាយនិងប្តឹង ជនមិនស្គាល់មុខប្រើប្រាស់account របស់នាងបង្ហោះជេរប្រមាថ វាយប្រហារដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន

65
ក្រុងព្រះសីហនុ៖ នាងសៅ សុភាឈ្មោះក្រៅស្រីមុំមានទីលំនៅបច្ចុប្បន្នភូមិបត់គរគីឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុមុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស បានចេញបកស្រាយនិងប្តឹងជនមិនស្គាល់មុខ ដែលប្រើប្រាស់account របស់នាងបង្ហោះជេរប្រមាថ វាយប្រហារដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ខណៈដែលនាងមិនបានដឹងអីសោះ ហើយនាងក៏បានសន្យាថានឹងរួមសហការជាមួយសមត្ថកិច្ច ដើម្បីឈានទៅដល់ការចាប់ជនកំហូចនេះបងដែរ។
   ខាងក្រោមនេះជាការបកស្រាយនិងប្តឹងជនមិនស្គាល់មុខ នៅចំពោះមុខសមត្ថកិច្ចខេត្តព្រះសីហនុុ៖
   នាងខ្ញុំឈ្មោះសៅ សុភាឈ្មោះក្រៅស្រីមុំមានទីលំនៅបច្ចុប្បន្នភូមិបត់គរគីឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុមុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស។
  សូមគោរពចូលមកលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ។កម្មវត្ថុ សូមប្ដឹងពីជនមិនស្គាល់អត្តសញ្ញាណបានបង្កើត account facebook ក្លែងក្លាយបន្លំរបស់នាងខ្ញុំដែលមានឈ្មោះ សុភា មយូរ៉ាហើយបានបង្ហោះជេរប្រមាថ វាយប្រហារដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ហើយបង្ហោះតាមបណ្ដាញហ្វេសប៊ុកកន្លងមក។
  តូបតាមកម្មវត្ថុលើនាងខ្ញុំមានកិត្តិយសសូមជម្រាបគោរពជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលមេត្តាជ្រាបថា បន្ទាប់ពីសមត្ថកិច្ចហៅនាងខ្ញុំមកបំភ្លឺរួមនឹងនាងខ្ញុំបានទទួលដំណឹងខ្លះពាក់ព័ន្ធនឹងករណីខាងលើទើបនាងខ្ញុំដឹងច្បាស់ថាមានជនខិលខូចលួចបង្កើតខោនហ្វេសប៊ុកហើយដាក់ឈ្មោះ account នាងខ្ញុំ សុភា មយូរ៉ា វាយប្រហារសម្ដេចតេជោហ៊ុនសែនដែលមានឈ្មោះពីរអាខោនដែលមិនមែនជាអាខោនឈ្មោះរបស់នាងខ្ញុំឡើយព្រោះ account ពិតរបស់យើងខ្ញុំ មានឡាញ និងហ្វូឡូខុសពី account ក្លែងក្លាយដែលមាន pro file និង logo បែបនេះទេ។
 ហេតុនេះ ខ្ញុំសុំប្ដឹងជនមិនស្គាល់អត្តសញ្ញាណនេះហើយសូមឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌ផ្ដន្ទាទោសតាមច្បាប់។ក្នុងនេះនាងខ្ញុំខុសសូមសន្យាថានឹងចូលរួមសហការវែកមុខជនខិលខូចនេះគ្រប់ពេល បើទទួលបានព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ហើយចាប់ពីពេលនេះតទៅនាងខ្ញុំសូមបដិសេធទៅលើអាខោនទាំងពីរនេះដែលវាយប្រហារប្រមាថសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះតទៅ។ដើម្បីវែកមុខជនខិលខូចនេះ បើសមត្ថកិច្ចត្រូវការនាងខ្ញុំនាងខ្ញុំសូមសន្យាថានឹងយកមកបង្ហាញខ្លួនគ្រប់ពេលដោយមិនមានការយឺតយ៉ាវឡើយ។
  សូមលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ។
ថ្ងៃសុក្រទី២៣ ខែសីហាឆ្នាំ២០១៩ ស្នាមមេដៃសៅសុខាឧសភា៕
អត្ថបទដែលជាប់ទាក់ទង