ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារស៊ិនជូរីផ្លាហ្សា ទទួលយកការសង់ផ្សារថ្មី, ថ្លែងអំណរគុណសម្ដេចតេជោ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, អភិបាលរាជធានី
ភ្នំពេញ៖ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារស៊ិនជូរីផ្លាហ្សា ក្រុមអាជីករលក់ដូរតាមដងផ្លូវ ក្នុងផ្សារស៊ិនជូរីផ្លាហ្សាទទួលយកការសង់ផ្សារថ្មី ហើយដោយក្នុងនោះ បានសូមគោរព និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។
ក្រុមអាជីវករបន្តថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ បានជួយដោះស្រាយជូនអាជីវករទាំងអស់នៅផ្សារស៊ិនជូរីផ្លាហ្សា ទាំងមូល ដោយរក្សាការពារ ទីតាំងលក់ដូរជូនអាជីវករ ព្រមទាំងបង្កើតនូវ ទីតាំងលក់ដូរថ្មីបែបទំនើប ដើម្បីប្រែពីផ្សារធម្មតាទៅជាផ្សារដែលមានបរិយាកាសល្អ មានផាសុកភាពដល់អាជីវករ ដែលកំពុងជួបការខ្វះខាត ពិសេសបានជួយសម្រួលមួយផ្នែកធំការលក់ដូរនៅទីតាំងនេះផ្ទាល់។ ជាចុងក្រោយអាជីវករផ្សារទាំងអស់ សូមលើកម្រាមដៃដប់ ថ្លែងអំណរគុណ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា (អាយឌៀ) Idea ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួបតែពុទ្ធពរ ទាំងបួនប្រការ ។ បន្ទាប់ពីមានការតវ៉ាចុះឡើង រួចមកហើយក្រុមអាជីវករលក់ដូរ នៅផ្សារសិនជូរីផ្លាហ្សាទាំងអស់អ្វី ដែលទទួលបានជោគជ័យ រហូតដល់ថ្លែងអំណរគុណនាពេលនេះ គឺកើតឡើងក្រោយជួបជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ពួកគាត់បានយល់ព្រមទទួលយកការណែនាំ របស់អភិបាលរាជធានី ទាំងស្រុងដោយបញ្ចប់ការតវ៉ាទៀតហើយយ។
គួរបញ្ជាក់ដែរថា៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បន្តពិភាក្សាដោះស្រាយជូនអាជីវករលក់ដូរ នៅផ្សារសិនជូរីផ្លាហ្សានាបច្ចុប្បន្នជាបន្តទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ អោយមានទីតាំងលក់បន្តទៀត ទោះបីផ្សារនេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ។ ដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីជួបស្តាប់យោបល់ជាមួយអាជីវករនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិ៍សែនជ័យ ។
អាជីវករដែលបានចូលរួមជាង១០០នាក់ លក់ដូនៅផ្សារខាងលើនេះ មានបីក្រុម គឺមានអ្នកលក់នៅផ្សារឯកជន អ្នកលក់នៅផ្សាររដ្ឋ និងអ្នកលក់ដូនៅលើទ្រូងផ្លូវជុំវិញផ្សារ បានសំណូមពរ មិនឱ្យមានការអភិវឌ្ឍន៍ផ្សារ ទៅជាផ្សារទំនើបនោះទេ ឲ្យនៅមានសភាពដើមដដែល។
ក្នុងនោះលោក កែវ ជឺឃាង ប្រធានផ្នែកទៅផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សា ជាក្រុមហ៊ុនអភិវឌ្ឍន៍នេះទៅជាផ្សារទំនើប ដែលមានកម្ពស់៥ជាន់ បានឲ្យដឹងថា ចំពោះអ្នកលក់នៅផ្សាររដ្ឋ និងផ្សារឯកជន កំពុងលក់ដូរបច្ចុប្បន្ន ក្រុមហ៊ុននឹងប្រគល់តូបជូន ទៅតាមចំនួនតូបដែលគាត់មាន ។
លោកបន្តថា៖ នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការសាងសង់ តែអាជីវករត្រូវប្តូរមកលក់បណ្តោះអាស្នន នៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច។ ចំពោះការមកលក់នៅលើសួនកុមារខាងមុខផ្សារ គឺក្រុមហ៊ុនសង់តំបូល និងរៀបចំឲ្យដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា៖ បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋនិងឯកជន ចំនួន៦៧០តូប ដោយឡែកអ្នកលក់នៅតាមទ្រូងផ្លូវថ្នល់ មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារ មានចំនួន២០៨កន្លែង៕