ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វង្ស វិឆ័យបង្ក្រាបឆៃ សារ៉ាដណ្ដើមយកមេដាយមាស

69

ភ្នំពេញ៖ទោះបីអ្នកប្រដាល់ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិបានបោះសំដីថាខ្សែក្រវាត់និង
មេដាយមាសរបស់ព្រឹត្តិការណ៍(Boostrong Gold Medal Fighter on Fire)ជារបស់គេក៏ពិតមែនក៏នៅក្នុងការប្រកួត
ផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃទី២៥សីហាវិឆ័យបានបំបាក់អំណួតរបស់សារ៉ាតែម្ដង ។
មុនពេលប្រកួតផ្ដាច់ព្រ័ត្រមួយសប្ដាហ៍សារ៉ាបាននិយាយចំអកឲ្យវិឆ័យថាខ្សែក្រវាត់និងមេដាយមាសនេះ​ជារបស់គេក៏ដោយក៏ថ្ងៃនោះវិឆ័យបានចំអកឲ្សសារ៉ាវិញដែរថាគេ(វិឆ័យ)​ទើបសក្តិសមនឹងស្ពាយខ្សែក្រវាត់
និងមេដាយមាសនេះត្រឡប់ទៅផ្ទះ ។
ក្នុងការប្រកួតផ្ដាច់ព្រ័ត្រសារ៉ាពិតជាប្រឹងប្រែងមែនគេព្យាយាមវាយសម្រុក​លើវិឆ័យតែជាការមិនបានផលនោះទេគឺគេចូល​ឲ្យវិឆ័យវ៉ៃទៅវិញ។វិឆ័យមានប្រៀបទាំងកម្លាំង ទាំងកលល្បិច ។សារ៉ាវ៉ៃចេញពិតជាច្រើន
មែនតែភាគច្រើនវ៉ៃខ្យល់ប៉ុណ្ណោះ ចំពោះការវ៉ៃចេញរបស់វិឆ័យវិញចំគោលដៅបានល្អជាង ។
ការប្រកួតដែលមាន៥ទឹកនោះក្រោយពីប្រកួតចប់សារ៉ាក៏ទំនងជាដឹងខ្លួនឯងថា​ចាញ់វិឆ័យបាត់ទៅហើយ ឯ វិឆ័យក៏មានជំនឿចិត្តថារូបគេនឹងឈ្នះដែរ ។ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យវិឆ័យឈ្នះគ្រប់ៗគ្នាគឺ
វង្ស វិឆ័យឈ្នះឆៃ សារ៉ា៥ទល់០ ។
វិឆ័យបានក្លាយជាម្ចាស់Gold Medalរជ្ជកាលទី១ដែលបានទទួលមេដាយមាស១គ្រឿង ខ្សែក្រវាត់១ និង
រង្វាន់អម៥.០០០ដុល្លារ ។ចំពោះសារ៉ាដែលបានចំណាត់ថ្នាក់លេខ២បានទទួលរង្វាន់ចំនួន២.៥០០ដុល្លារ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះយ៉ាម ខេមរាក្លិបរស្មីកុមារកំព្រាប្រកួតឈ្នះនន់ ជំ
និតក្លិបស្វាយរលំឬទ្ធិជ័យដោយពិន្ទុដាច់ ។
ចៅក្រមទាំង៥សុទ្ធតែផ្ដាល់ពិន្ទុឲ្យខេមរាឈ្នះជំនិតគ្រប់ៗគ្នាទាំង៥រូប ។ខេមរាដែលបានចំណាត់ថ្នាក់
លេខ៣បានរង្វាន់១.០០០ដុល្លារ រីឯនន់ ជំនិតដែលចាញ់ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នោះបាន រង្វាន់លើកទឹកចិត្ត៥០០ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង