ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្រ្តី​ អូស្មាន​ ហាស្សាន់​ ដឹកនាំគណៈប្រតិភូកម្ពុជាទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាធិប តេយ្យសង្គមនិយមស្រីលង្កាដើម្បី ដេីម្បីស្វែងយល់ពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជកម្ម​ និង​ សកម្មភាពវិនិយោគរវាង​ប្រទេសទាំងពីរ​

41

ភ្នំពេញ៖​ ដោយទទួលបានការអនុញ្ញាតជាគោលការ​ណ៍ពី​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នាព្រឹកថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០១៩​ នេះ​ លោក ឧកញ៉ាបណ្ឌិត អូស្មាន​ ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ​បានដឹកនាំគណៈ ប្រតិភូកម្ពុជាចំនួន​ ០៦​រូប​ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ររយៈពេល០៤​ថ្ងៃ​ គឺថ្ងៃទី ២៦-២៩​ ខែសីហា​ ឆ្នាំ​២០១៩។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចនេះ​ ធ្វេីឡេីងស្របពេល ដែលទំនាក់ទំនងរវាងប្រទេសកម្ពុជា និងស្រីលង្កា​ កាន់តែមានភាពល្អប្រសេីរឡេីង និងក្នុងគោល បំណង ដេីម្បីស្វែងយល់ពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជ កម្ម​ និង​ សកម្មភាពវិនិយោគរវាង​ប្រទេសទាំងពីរ​ ជាពិសេសដេីម្បីស្វែងរកការវិនិយោគវិស័យហាឡាល​ វិស័យហិរញ្ញវត្ថុបែបឥស្លាម​ និងការងារមនុស្សធម៌​មួយចំនួនផងដែរ។
លោកបានរំលឹកថា៖ ក្នុងដំណើរទស្សនកិច្ចនេះ លោក និង គ្រោងនឹងអញ្ជេីញជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​ រដ្ឋមន្ត្រីក្រសួងព្រះពុទ្ធ​សាសនា​ និង​ វប្បធម៌ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥស្លាម​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ប្រធានក្រុមប្រឹក្សាស្រីលង្កា​ ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ LOLC ប្រធានសាជីវកម្មធានារ៉ាប់រងស្រីលង្កា​ រដ្ឋមន្ត្រីក្រសួងផែនការទីក្រុង​ ផ្គត់ផ្គង់ទឹក​ និង​ ការអប់រំថ្នាក់ឧត្តមសិក្សា សភាពាណិជ្ជកម្ម​កូឡំបូ​ រដ្ឋមន្ត្រីក្រសួងសាធារណៈការ​ ព្រមទាំង​ ថ្នាក់ដឹកនាំស្ថាប័នមួយចំនួន​ និង​ អ្នកវិនិយោគឧស្សាហកម្មហាឡាល់ជាច្រើនទៀត ។ ជាមួយគ្នានេះដែរ លោកក៏គ្រោងនឹងចូលជួបសម្តែងការគួរ សមជាមួយ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កាផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក​ និង​ គណៈប្រតិភូកម្ពុជា​ នឹងអញ្ជេីញទស្សនា​ សិក្សាស្វែងយល់​ ម៉ាស្ជិទ​ Dewatagaha នៅស្រីលង្កា មុននឹងធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង