នាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះ បើកវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមចំនួន១៦៨នាក់ នៅខណ្ឌដង្កោ!!!
ភ្នំពេញ៖ នៅសាលាខណ្ឌដង្កោកាលពីព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩នេះលោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និង ជានាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានអញ្ជើញចូលរួមបេីកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រយៈពេល១ថ្ងៃនៅខណ្ឌដង្កោ ជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ដែលបានជ្រើសរើសមកពីតាមបណ្តាសង្កាត់ចំនួន១២ សង្កាត់ក្នុងមូលដ្ឋានខណ្ឌខណ្ឌដង្កោរាជធានីភ្នំពេញ ដោយសរុបចំនួន១៦៨នាក់ ក្នុងនោះ(ស្រី៦០នាក់) នៅសាលាខណ្ឌដង្កោ ។
ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកជិន ប៊ុនធឿននាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញក៏បាន ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នកស្មគ្រ័ចិត្តទាំងអស់ប្រកបដោយក្តីនឹករលឹក ។ លោកនាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានអោយដឹងទៀតថា ដោយចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ មានអ្នកស្មគ្រ័ចិត្តយើងពិតជាបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការងារមនុស្សធម៌ដោយមិនគិតពីការនឿយហត់ និង មិនចង់បានអ្វីជាការតបស្នងមកវិញ ឡើយពោលគឺពួកគាត់ចូលរួមដោយស្មោះស្មគ្រ័ គ្មានប្រាក់បៀវត្សន៍ ឬប្រាក់ឧបត្ថម្ភអ្វីឡើយ និងបានបូជាកម្លាំងកាយចិត្ត លះបង់ពេលវេលា ជាអ្នកអប់រំផ្សព្វផ្សាយចលនា ជាអ្នកជួយសង្គ្រោះ និងជាអ្នកផ្តល់ព័ត៌មានអំពីគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយក្នុងវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះ បានលេីកយកមេរៀនសំខាន់ៗចំនួន៥ មកបង្ហាត់បង្ហាញរួមមាន៖
១- ប្រវត្ថិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលនយោបាយ តួនាទីរបស់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា
៣- សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤- ការគ្រប់គ្រងគ្រោះមហន្តរាយ និងការគ្រប់គ្រងអគ្គីភ័យ និងទី
៥- វិជ្ជាសង្គ្រោះបឋម ។
ជាមួយគ្នានោះលោកនាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកអ៊ុំ ,ពូ ,មា មីង , និង លោក លោកស្រី ជាសិក្ខាកាមទាំងអស់ដែលបានមកចូលរួមវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះសូមជូនពរអោយ មានសុខភាពល្អ និង កម្លាំមាំមួន មានសេចក្តីសុខសុភមង្គល អាយុយឺនយូ និងទទួលជ័យជំនះគ្រប់ភារកិច្ច៕