ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារបាននឹង កំពុងធ្វើសកម្មភាពសម្អាតរុក្ខជាតិតាមផ្លូវជាតិចំនួន៣ខ្សែ​ ននិងផ្លូវនានានៅក្នុងខេត្ត

65
ខេត្តព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារនា ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៩​ នេះ
បានធ្វើសកម្មភាព កាត់ស្មៅតាមដងផ្លូវ តាមបង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្តិភាពនៅតាមដងផ្លូវនានាទូតាំងខេត្ត ដើម្បីជាការលើកសោភណ្ឌភាពតាមដងផ្លូវនិងកាត់បន្ថយការគ្រោះថ្នាក់ដោយប្រការផ្សេងៗបចំពោះអ្នកដំណើរទៅមកខេត្តព្រះវិហារ។
  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានអោយដឹងថា ក្រៅពីការថែទាំលូ ប្រឡាយ និងផ្លូវ មន្ទីរសាធារណការខេត្តក៏នៅបានកាត់ស្មៅ តាត់មែកឈើ តាមដងផ្លូវ តាមបង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្តិភាពផងដែរ។
    លោកបន្តថា នៅខណៈនេះយើងបាននឹងកំពុងធ្វើសកម្មភាពសម្អាតរុក្ខជាតិ(កាត់ស្មៅ)តាមផ្លូវជាតិលេខ​ ៩ លេខ៦២ លេខ៦៤ និង​ផ្លូវ​ខេត្ត​នានា​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​​​ ដោយប្រេីប្រាស់​ម៉ាស៊ីនស្វ័យប្រវត្ត​​ របស់ មន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​ព្រះវិហារ​​ ដេីម្បីសុខសុវត្ថិភាព​ រាល់ការធ្វេីដំណេីរ​ របស់​ បងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕
អត្ថបទដែលជាប់ទាក់ទង